(បរទេស)៖ អតីតនាយកប្រតិបត្តិ (CEO) YouTube លោកស្រី Susan Wojcicki និងជាស្ត្រីដ៏លេចធ្លោបំផុតនៅក្នុងតំបន់ Silicon Valley បានទទួលមរណៈភាពហើយ នៅថ្ងៃទី១០ ខែសីហាកន្លងទៅនេះ ក្នុងអាយុ ៥៦ឆ្នាំ នេះបើយោងតាមការបង្ហោះសាររំលែកទុក្ខពីគណនីស្វាមីរបស់លោកស្រី លោក Dennis Tropper និង CEO ក្រុមហ៊ុន Google លោក Sunda Pichai។
យោងតាមរបាយការណ៍ពី CNBC បានឱ្យដឹងថា លោកស្រី Wojichki បានដឹកនាំ YouTube អស់រយៈពេលជិត ១០ឆ្នាំហើយ និងជាស្រី្តដំបូងគេតែម្នាក់គត់ដែលកាន់តួនាទីជា CEO នៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សតំបន់ Silicon Valley។ នេះគឺជាភាពសោកសៅដ៏ធំបំផុតសម្រាប់គ្រួសារលោក Dennis Troper ដែលបានបាត់បង់បង់ភរិយាជាទីស្រលាញ់ និងធនធានរបស់ប្រទេស។ ជាមួយនឹងចំណងអាពាហ៍ពិពាហ៍រយៈពេល ២៦ឆ្នាំ លោកស្រី Wojichki និង លោក Dennis Troper មានកូនចំនួន ៥នាក់ ក្នុងនោះលោកបានបង្ហាះថា «ថ្ងៃនេះ បន្ទាប់ពីរយៈពេល ២ឆ្នាំនៃការរស់នៅជាមួយនឹងជំងឺមហារីកសួត» «ភរិយាជាទីស្រលាញ់របស់ខ្ញុំបានចាកចេញពីពួកយើងទៅហើយ»។
លោក Pichai ក៏បានបង្ហោះសាររំលែកទុក្ខផងដែរ នឹងបានបញ្ជាក់ពីការស្លាប់ ដោយស្ថានភាពជំងឺមហារីក «វាជាភាពសោកសៅដ៏ធំបំផុត» ដែលយើងបានបាត់បង់ធនធានដ៏សំខាន់។
គួរជម្រាបដែរថា លោកស្រី Wojcicki បានចូលរួមជាមួយ YouTube ជានាយកប្រតិបត្តិក្នុងឆ្នាំ២០១៤ ប៉ុន្តែត្រូវបានប្រកាស លាឈប់ពីតួនាទីក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងសំបុត្រមួយច្បាប់ផ្ញើទៅកាន់និយោជិត លោកស្រីបាននិយាយថា «លោកស្រីនឹងចាប់ផ្តើមជីវិតថ្មីដែលផ្តោតលើគ្រួសារ សុខមាលភាព និងគម្រោងផ្ទាល់ខ្លួនរបស់ខ្ញុំ»។ លោកស្រី Wojcicki នឹងនៅតែចូលរួមជាមួយ Google និង Alphabet ដើម្បីឆ្ពោះទៅមុខ ប៉ុន្តែនៅក្នុងតួនាជាទីប្រឹក្សាវិញ៕