(ឡុងដ៏)៖ ក្លិប Chelsea បានបិទក្នុងការទិញបានកីឡាករខ្សែប្រយុទ្ធ Pedro Neto ពីក្លិប Wolverhampton Wanderers នៅក្នុងតម្លៃប្រមាណ ៥៤លានផោន ក្នុងការត្រៀមរដូវកាលថ្មី ដែលស្ថិតក្រោមការដឹកនាំដោយលោក Enzo Maresca ជាមួយកិច្ចព្រមព្រៀងរយៈពេល ៧ឆ្នាំ ។ នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។

សូមជម្រាបផងថា ខ្សែបម្រើប្រយុទ្ធស្លាប Pedro Neto បានលេងជាមួយក្លិបចចកខ្មៅ Wolves ចំនួន ៥រដូវកាលនឹងរកបាន ១៤គ្រាប់ពីការលេង ១៣៥ប្រកួតនៅគ្រប់កម្មវិធីរបស់ក្លិប ខណៈការផ្ទេរចេញនៅក្នុងតម្លៃនេះ រូបគេបានក្លាយជាកីឡាករម្នាក់តម្លៃផ្ទេរកំណត់ត្រារបស់ក្លិបចចកខ្មៅ បន្ទាប់ការផ្ទេរចេញរបស់កីឡាករ Ruben Neves ក្នុងតម្លៃ ៤៧លានផោនទៅក្លិបលីគអារ៉ាប៊ីសាអូឌីត ។

ហើយការមកដល់របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Neto បានធ្វើឱ្យការចំណាយរបស់ក្លិប Chelsea ក្នុងទីផ្សារដោះដូរនេះ កើនដល់ចំនួន ១៨៥លានផោន លើការទិញកីឡាករថ្មី ជាមួយនឹងសប្តាហ៏ទី ១ ពួកគេនឹងត្រូវប៉ះក្រុមការពារជើងឯក Manchester City ក្នុងលីគអង់គ្លេស ៕