(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024» នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ពីម៉ោង០៩ព្រឹក ដល់ម៉ោង០៩យប់ ជាប្រភេទពិព័រណ៍ ដាក់បង្ហាញទំនិញម៉ាកល្បីៗ ដែលជាទំនិញមិនប៉ះពាល់ ដល់បរិស្ថាន។
«ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024» នេះ មានការតាំងបង្ហាញផលិតផលថៃ ជាង២៥០ស្តង់ ដូចជា៖
១៖ ផ្នែកចំណីអាហារ និងភេសជ្ជៈ
២៖ ផ្នែកម៉ូដ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ
៣៖ ផលិតផលសុខភាព និងសម្រស់
៤៖ សម្ភារៈផ្ទះបាយ និងដេគ័រ
លោក-លោកស្រី អាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃសមរម្យ។ ជាពិសេស នៅក្នុងពិព័រណ៍នេះ បានបានជ្រើសរើសយកទំនិញថៃ ម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មី មកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា។
ក្នុងកំឡុងពេលរៀបចំពិព័រណ៍នេះ នឹងមានរៀបចំការគុំតន្រ្តីដ៏ធំដែលមានតារាចម្រៀង និងតារា កំប្លែងល្បីៗ សម្តែងជូនទស្សនាពេលយប់ ចាប់ពីម៉ោង៧យប់ ដល់ម៉ោង៩យប់ ជារៀងរាល់ថ្ងៃ។
សូមអញ្ជើញមកទស្សនា «ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024» នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឲ្យបានច្រើនកុះករ។ «ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024» ផលិតផលថៃ ជួយដល់ពិភពលោក មិនប៉ះពាល់ដល់បរិស្ថាន៕