(ឡុងដ៏)៖ ប្រធានអូឡាំពិកចក្រភពអង់គ្លេស (British Olympic Association) មានក្តីសង្ឃឹមថា និងបញ្ចូលក្រុមបាល់ទាត់ផ្នែកបុរស ទៅកាន់ការប្រកួតដណ្តើមមេដាយនៅព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ LA Olympics Game 2028 នៅសហរដ្ឋអាមេរិក, នេះបើតាមប្រភពពី BBC នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤ ។

បើយោងតាមគណៈកម្មាករអូឡាំពិក British Olympic Association គ្រោងនេះនឹងមានការបង្រួបបង្រួមក្នុងចក្រភពអង់គ្លេស ដោយមានប្រទេសស្កុតឡែន, វេលស៍ និងសមាគមបាល់ទាត់អៀរឡង់ខាងជើង ក្នុងការបង្កើតក្រុមបាល់ទាត់បុរស Team GB ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១២ ខណៈក្រុមនារីដែលបានបង្កើតឡើងក្នុងការប្រកួតនៅ Paris 2024 បានធ្លាក់នៅវគ្គជម្រុះ ។

លោក Andy Anson នាយកប្រតិបត្តិ BOA បានលើកឡើងថា «ការរៀបចំក្រុម Team GB ផ្នែកបុរស នៅការប្រកួតធ្វើនៅ USA Games ដែលមានរយៈពេល ៤ឆ្នាំម្តង និងមានភាពអស្ចារ្យនៃការប្រកួតបាល់ទាត់»

ក្រុមអង់គ្លេស ក៏ធ្លាប់បានបង្កើតឡើង ២លើកកាលឆ្នាំ១៩៤៨ និង១៩៧២ ប៉ុន្តែមានតវ៉ាពីសមាជិកស្កុតឡេន, វេលស៍ និងអៀរឡង់ខាងជើង ក៏ព្រោះតែពួកគេមានភាពពិបាកក្នុងលេងពានរង្វាន់ក្របខណ្ខ FIFA និង UEFA ប្រសិនណាលេងជាក្រុមតែមួយនៅអូឡាំពិក ។

រំលឹកងផថា ចក្រភពអង់្លគេស បានបង្កើតក្រុម Team GB លើកចុងក្រោយនៅការម្ចាស់ផ្ទះរៀបចំប្រកួតកីឡាអូឡាំពិកឆ្នាំ២០១២ សម្រាប់ក្រុមបាល់ទាត់បុរសមានកីឡាករ ១៣នាក់មានសញ្ជាតិដើមអង់គ្លេស និងមាន ៥នាក់មកពីប្រទេសវេលស៍ ដែលពេលនោះពួកគេបានបញ្ចប់ត្រឹមឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ។

បន្ថែមលើនេះ ការបង្កើត Team GB នៅប្រកួតអូឡាំពិករដូវក្តៅ ឆ្នាំ២០២៨ ប្រធាន BOA នឹងប្រឈមមុខជាមួយក្លិបអាជីពនានា ដោយអាចមិនងាយស្រួលក្នុងការដោះលែងកីឡាករររបស់ពួកគេ នៅព្រឹត្តិការណ៍រដូវក្តៅមមាញឹកនោះ ជាមួយការរៀបចំអូឡាំពិកនៅរដ្ឋ Los Angeles គ្រោងដំណើរការពីថ្ងៃទី១៤-៣០ ខែកក្កដា នៅប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកួត Euro 2028 វគ្គផ្តាច់ព្រ័ត្រនៅ Wembley ដោយមានរយៈពេល ២-៣សប្តាហ៍មុនពេលចាប់ផ្តើមរដូវកាលលីគថ្មី ៕