(ភ្នំពេញ)៖ កីឡាករអុកវ័យក្មេងកម្ពុជា គឹម សានគ័រ ម្ចាស់ជ័យលាភីលេខ១ នៅប្រទេសថៃ នៅពេលនេះបានត្រៀមខ្លួនរួចរាល់នៅការចូលរួមការប្រកួតកីឡាអុកអន្តរជាតិជើងឯកប្រចាំទ្វីបអាស៊ី Rapid Team Championship នៅថ្ងៃទី២១-២៥ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ដែលកម្មវិធីមានប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារ។
រំលឹកផងថា យុវជនវ័យក្មេងកម្ពុជា គឹម សានគ័រ ដែលត្រូវបានគេស្តាល់ថា ជាក្មួយប្រុសបង្កើតរបស់តារាចម្រៀង សាយ ធ្លាប់បានចេញទៅប្រកួតកីឡាអុក កម្រិតអន្តរជាតិនៅទីក្រុងអាលម៉ាទី សាធារណរដ្ឋកាហ្សាក់ស្ថាន ដែលកាលនោះរូបគេ អាយុ ១៤ឆ្នាំ ត្រូវបានក្លាយទៅជាកីឡាករប្រកួតអុកក្មេងជាងគេបំផុតរបស់កម្ពុជា ដែលបានទៅចូលរួមកម្មវិធី «26th Asian Youth Chess Championship 2024» កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ តែមិនទទួលបានជ័យលាភីនោះទេ ។
ខណៈយុវជន គឹម សានគ័រ កាលពីខែសីហា ឆ្នាំ២០២៤ នេះ រូបគេដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតអុក «CHECCKMATE 2» សម្រាប់កម្រិត U16 នៅប្រទេសថៃ ហើយក្រោយពីទទួលបានចំណាត់ថ្នាក់លេខ១ នេះ ក៏បានត្រៀមខ្លួនប្តនចូលរួមការប្រកួត (26th Asian Youth Chess Championship 2024) ដែលកម្មវិធីប្រកួតមានប្រាក់រង្វាន់ប្រមាណជាង (៣ម៉ឺនដុល្លារ) ដែលនឹងបង្ហាញពីទេពកោសលប៉ិនប្រសប់របស់កីឡាករអុកក្នុងតំបន់អាស៊ី ៕