(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានចាប់ដៃគូជាមួយ mom&pop MP Digital Markets (Cambodia) Co., Ltd. ដែលជាវេទិកាឌីជីថលផ្តល់នូវទិន្នន័យជាក់លាក់សម្រាប់អាជីវកម្ម ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារ និងការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពលើការទិញទំនិញ។
តាមរយៈភាពជាដៃគូនេះ mom&pop នឹងផ្តល់នូវយុត្តិសាស្រ្តក្នុងការធ្វើពាណិជ្ជកម្មដល់អាជីវករនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជាជំហានថ្មីមួយក្នុងទីផ្សារហិរញ្ញវត្ថុ។ តាមរយៈការប្រើប្រាស់ទិន្នន័យប្រតិបត្តិការរបស់អ្នកលក់ដុំ និងអ្នកលក់រាយធ្វើជាមធ្យោបាយផ្សព្វផ្សាយទៅកាន់អតិថិជន ហើយអាជីវករក៏អាចទទួលបានឥណទានកាន់តែងាយស្រួលសម្រាប់ការទិញទំនិញក្នុងស្ដុកផងដែរ។
លោក ស៊ុយ សុខលាង នាយកនាយកដ្ឋានធនាគារឌីជីថល នៃធនាគារ ស្ថាបនា បានឱ្យដឹងថា តាមរយៈការប្រើប្រាស់ឥទិ្ធពលនៃការវិភាគទិន្នន័យបែបឌីជីថល សហគ្រាសធុនតូច និងមធ្យម អាចយល់ដឹងច្បាស់ពីអតិថិជន បង្កើនប្រសិទ្ធភាពយុទ្ធសាស្រ្តទីផ្សារ និងធ្វើការសម្រេចចិត្តផ្អែកលើទិន្នន័យ ដែលអនុញ្ញាតឱ្យអាជីវករអាចបង្កើនសមត្ថភាពប្រកួតប្រជែង និងរីកចម្រើននៅក្នុងទីផ្សារ ដែលប្រកបទៅដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ សហគ្រាសធុនតូច និងមធ្យមក៏អាចប្រើប្រាស់ទិន្នន័យឌីជីថលដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងកាត់បន្ថយការចំណាយផងដែរ។
ជាងនេះទៅទៀត គោលដៅចម្បងរបស់យើងគឺផ្តល់ឱ្យពាណិជ្ជករគ្រប់ប្រភេទនូវភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានផ្លូវការ ដូច្នេះពួកគេអាចដំណើរការអាជីវកម្មរបស់ខ្លួន និងធានាបាននូវដើមទុនក្នុងការពង្រីកអាជីវកម្មផងដែរ។
ជាមួយនឹងវេទិកា mom&pop អ្នកលក់ដុំ និងអ្នកលក់រាយទាំងអស់អាចអភិវឌ្ឍហាងរបស់ខ្លួនឱ្យមានលក្ខណៈបែបឌីជីថលបានយ៉ាងងាយស្រួលដោយគ្រាន់តែប្រើប្រាស់កម្មវិធីរបស់ mom&pop នៅលើទូរស័ព្ទដៃចល័តនិងដំឡើងនូវមុខងារស្ទង់មតិ ឬ ការគ្រប់គ្រងទំនិញដែលមានក្នុងស្ដុក បញ្ជីទំនិញ តម្លៃទំនិញ ស្ថានភាពរបស់អ្នកប្រកួតប្រជែង និងការប្រូម៉ូសិន។
លោក Brett Joyal នាយកប្រតិបត្តិ mom&pop MP Digital Markets (Cambodia) បានឱ្យដឹងដែរថា បេសកកម្មរបស់ mom&pop គឺជាការផ្តល់ជូនអាជីវកម្មលក្ខណៈគ្រួសារនូវបច្ចេកវិទ្យា ដែលសមស្របដើម្បីជួយដល់ការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ រក្សានូវការនាំមុខក្នុងការប្រកួតប្រជែង និងរក្សានិរន្ដរភាពអាជីវកម្មសម្រាប់កូនចៅជំនាន់ក្រោយ។ ភាពជាដៃគូថ្មីជាមួយ ធនាគារ ស្ថាបនា អនុញ្ញាតឱ្យអាជីវករអាចប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេដើម្បីស្នើសុំឥណទានបាន។ នេះគឺជាការបោះជំហានប្រកបដោយភាពច្នៃប្រឌិតថ្មីមួយទៀតសម្រាប់ហាងលក់ទំនិញបែបប្រពៃណីនៅកម្ពុជា។ យើងពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ដែលបានសហការជាមួយនឹងក្រុមការងារនៃ ធនាគារ ស្ថាបនា ដែលផ្តោតសំខាន់លើបច្ចេកវិទ្យា។
សូមបញ្ជាក់ថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខា ១៧៥សាខា ស្ថាបនា ព្រីមារណ៍ចំនួន៣ និងម៉ាស៊ីនអេធីអឹមជាង ៣៤០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។
ក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា ពានរង្វាន់ «First Launch in Market 2023» ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ «Leadership in Debit Growth 2023» លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ «Innovation Breakthrough 2023» លើការបើកដំណើរការមុខងារ Tap on Phone។
ក្នុងឆ្នាំជាមួយគ្នានោះដែរ ធនាគារ ស្ថាបនា ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលទទួលបានពានរង្វាន់ឆ្នើមចំនួន៤ ពី VISA ដូចជា Champion In Innovation 2023 សម្រាប់ការផ្តល់ជូននូវមុខងារ Tap on Phone ដែលជាដំណោះស្រាយទូទាត់ប្រកបដោយភាពងាយស្រួល Leadership In Active Net New Merchant Onboarded 2023 លើការឈានមុខគេក្នុងការពង្រីកទំនាក់ទំនងជាមួយអាជីវករ និងពង្រឹងអាជីវកម្មអនឡាញកាន់តែច្រើន Leadership In Total Active Terminal 2023 លើការឈានមុខគេក្នុងការប្រើប្រាស់ម៉ាស៊ីនឆូតប័ណ្ណនៅលើទីផ្សារ និង Leadership In Ecommerce Merchant Sales Volume 2023 លើការឈានមុខគេនៃការកើន ឡើងរបស់សេវាកម្ម e-commerce និងការលើកម្ពស់សេដ្ឋកិច្ចបែបឌីជីថលនៅកម្ពុជា។
ក្នុងឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន៕