(អឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីសរុបឈានដល់ ៩០០គ្រាប់ក្នុងអាជីព ដែលបានរួមចំណែកជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះក្រុមជម្រើសជាតិក្រូអាត ២-១ ក្នុងការចាប់ផ្តើមរដូវកាលលីគអឺរ៉ុប ស្ថិតក្នុងក្រុមទី១ កម្រិត Nations League A 2024-25 ។
បុរសវ័យ ៣៩ឆ្នាំ Cristiano Ronaldo រកបាន ១គ្រាប់នៅនាទី៣៤ ក្លាយជាតស្ថិតិចំនួនគ្រាប់បាល់ក្នុងជម្រើសជាតិព័រទុយហ្គាល់ ក៏ឈានដល់ ១៣១គ្រាប់ ហើយបូករួមជាមួយគ្រាប់បាល់នៅក្លិបអាជីព គឺសរុបដល់ ៩០០គ្រាប់ ដែលមួយគ្រាប់ស៊ុតយកឈ្នះក្រូអាត គឺជាការដោយប្រើបច្ចេកទេសនៅពីមុខអ្នកចាំទី។
នេះជាការបន្ថែមកំណត់ត្រាស៊ុតបានច្រើនជាងគេជាមួយជម្រើសជាតិព័រទុយហ្គាល់ ក្នុងរយៈពេល ២០ឆ្នាំមកនេះ ខណៈក្រុមព័រទុយហ្គាល់ នៃការប្រជែងពាន Nations League 2024-25 កម្រិត (League A ) ពួកគេកំពុងមាន ៣ពិន្ទុស្មើជាមួយក្រុមប៉ូឡូញ ស្ថិតក្នុងក្រុមទី១ ហើយប្រកួតបន្ទាប់ត្រូវប៉ះក្រុមស្កុតឡែន នៅថ្ងៃទី០៨ ខែកញ្ញានេះ ក្នុងនាមជាក្រុមម្ចាស់ជើងឯកពាននេះកាលឆ្នាំ២០១៩ផងដែរ ៕