(អ៉ីតាលី)៖ ក្លិបលីគអ៉ីតាលី AS Roma បានរងពិន័យជាទឹកប្រាក់ប្រមាណ ២លានអឺរ៉ូ ពីស្ថាប័ន CFCB បន្ទាប់រកឃើញថា បានចំណាយលើសគោលដៅកម្រិតមធ្យមកាលឆ្នាំ២០២៣ ក្នុងច្បាប់អាជ្ញាបណ្ណក្លិបរបស់ UEFA និងបទប្បញ្ញត្តិនិរន្តរភាពហិរញ្ញវត្ថុ ។
សូមជម្រាបផងថា CFCB បានធ្វើការវាយតម្លៃលើក្លិបជាលើកដំបូងក្រោមច្បាប់ថ្មី ដែលជំនួសប្រព័ន្ធច្បាប់ Financial Fair Play (FFP) កាលពីមុខ ក្នុងការវាយតម្លៃលើការចំណាយរបស់ក្លិប ដោយតម្រូវឱ្យកក្លិបរាយការណ៍លទ្ធផលសមាមាត្រនៃប្រាក់ឈ្នួលកីឡាករ ការផ្ទេរ និងថ្លៃភ្នាក់ងារ ដែលកំណត់នៅត្រឹម ៩០ភាគរយ ឬតិចជាងនៃប្រាក់ចំណូលកាលពីឆ្នាំមុន ដោយកាត់បន្ថយមកត្រឹម ៨០ភាគរយ ក្នុងរដូវកាលនេះ និង ៧០ភាគរយ នៅឆ្នាំ២០២៥ ។
ខណៈបានរកឃើញថា ការចំណាយរបស់ក្លិប Roma បានលើសពីគោលការណ៍កម្រិតមធ្យមបន្តិច សម្រាប់ការលើសពីគោលដៅកម្រិតមធ្យម ដែលបានកំណត់នាឆ្នាំ២០២៣ ក្រោមច្បាប់ក្រុមចំណាយ ដែលអង្គជំនុំជម្រះគ្រប់គ្រងហិរញ្ញវត្ថុ (CFCB) របស់ UEFA បានប្រកាសកាលពីថ្ងៃសុក្រ ។
ក្នុងនោះក្លិបនៅលីគអង់គ្លេស Aston Villa ក៏ទទួលរងពិន័យ ៦០,០០០ម៉ឺនអឺរ៉ូ និងក្លិបលីគបារាំង Olympique de Marseille រងពិន័យ ២០,០០០ម៉ឺអឺរ៉ូ លើច្បាប់ការបញ្ជូនព័ត៌មានហិរញ្ញវត្ថុរបស់ពួកគេមានការយឺតយ៉ាវ ៕