(ភ្នំពេញ)៖ ធនាគារ ឈីហ្វ បានណែនាំនូវ «គណនីប្រាក់បញ្ញើសន្សំថេរ» របស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជននូវជម្រើសសន្សំ ដែលមានភាពបត់បែន និងជាទីពេញចិត្ត ដោយគណនីនេះត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ទាំងជាបុគ្គល និងសាជីវកម្ម ដោយផ្តល់នូវអត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌមានភាពបត់បែន ដើម្បីបំពេញតាមគោលដៅហិរញ្ញវត្ថុផ្សេងៗ។

* អត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌមានភាពបត់បែន
គណនីប្រាក់បញ្ញើសន្សំថេរ ផ្តល់អត្រាការប្រាក់ប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារបច្ចុប្បន្ន។ សម្រាប់ប្រាក់បញ្ញើជាប្រាក់ដុល្លារទទួលបានអត្រាការប្រាក់រហូតដល់ ៥.៧៥% និងប្រាក់រៀលផ្តល់អត្រាការប្រាក់រហូតដល់ ៦.០០% សម្រាប់រយៈពេល១២ខែ។ សម្រាប់អតិថិជនដែលជ្រើសរើសលក្ខខណ្ឌរយៈពេលយូរជាងនេះ អត្រាការប្រាក់នឹងកើនឡើងដល់ ៦.០០% សម្រាប់ប្រាក់បញ្ញើជាប្រាក់ដុល្លារ និង ៦.២៥% សម្រាប់ប្រាក់រៀល ក្នុងរយៈពេល២៤ខែ និងផ្តល់អត្រាការប្រាក់អាចចរចារបានសម្រាប់រយៈពេល៣៦ខែ។ ជាមួយលក្ខខណ្ឌទាំងនេះ ធនាគារអាចធ្វើឱ្យអតិថិជនជ្រើសរើសលក្ខខណ្ឌនៃប្រាក់បញ្ញើផ្អែកលើយុទ្ធសាស្រ្តហិរញ្ញវត្ថុជាក់លាក់របស់អតិថិជនបាន។ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ បានសង្កត់ធ្ងន់ថា «គណនីប្រាក់បញ្ញើសន្សំថេរ ត្រូវបានរចនាឡើងដោយផ្តោតសំខាន់លើអតិថិជនរបស់យើង តាមរយៈការផ្តល់អត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌមានបត់បែន យើងមានគោលបំណងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលជួយដល់អតិថិជនឱ្យសម្រេចបាននូវគោលដៅសន្សំប្រកបដោយប្រសិទ្ធភាព»

* ភាពងាយស្រួល និងផ្ដល់ជំនួយដល់អតិថិជន
បន្ថែមពីលើអត្រាការប្រាក់ប្រកួតប្រជែងនេះ ធនាគារ ឈីហ្វ ក៏ប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងផ្តល់ជំនួយដល់អតិថិជន។ ស្នាក់ការកណ្តាលរបស់ ធនាគារ ឈីហ្វ មានទីតាំងស្ថិតនៅតំបន់យុទ្ធសាស្រ្តក្នុងរាជធានីភ្នំពេញ ដើម្បីធានាថា អតិថិជនទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងទទួលជំនួយ។ លើសពីនេះទៀត ធនាគារ ឈីហ្វ មានកម្មវិធី Chief Mobile អនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងគណនី និងប្រតិបត្តិការបានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែងដែលនេះ គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារក្នុងការលើកកម្ពស់បទពិសោធន៍សេវាធនាគារទាំងមូល។ គណនីប្រាក់បញ្ញើសន្សំថេររបស់ធនាគារ ឈីហ្វ គឺជាធាតុផ្សំដ៏សំខាន់មួយនៃយុទ្ធសាស្រ្ត របស់ធនាគារក្នុងការពង្រឹងផលិតផលហិរញ្ញវត្ថុរបស់ខ្លួន។ គណនីនេះត្រូវបានរចនាឡើង ដើម្បីផ្តល់នូវភាពបត់បែន អត្រាការប្រាក់ប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្រ្ត សម្រាប់ទអតិថិជនជាបុគ្គល និងសាជីវកម្ម ដែលកំពុងស្វែងរកការបង្កើនប្រាក់សន្សំ។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍លើផលិតផលនេះ សូមអញ្ជើញទៅកាន់សាខាធនាគារ ឈីហ្វ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានព័ត៌មានបន្ថែម។

សម្រាប់ព័ត៌មានបន្ថែម: https://www.chiefbank.com.kh/en/Products/InstallmentDeposit
Join Our Telegram Channel: https://t.me/chiefbankcambodia
Facebook: https://www.facebook.com/ChiefCambodiaBank
Instagram: https://www.instagram.com/chief_bank/
YouTube: https://www.youtube.com/@chiefbank7042
☎️ 023 900 878 (ទីស្នាក់ការកណ្ដាល)
☎️ 023 900 879 (សាខាខណ្ឌដូនពេញ - សង្កាត់ផ្សារកណ្ដាលទី២)
☎️ 023 212 878 (សាខាខណ្ឌ ៧ មករា - សង្កាត់វាលវង់)
☎️ 023 230 488 (សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២)
☎️ 023 998 878 (សាខាអ៊ីអនមានជ័យ)