(ឥណ្ឌា)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិឡាំពិកកម្ពុជា(NOCC) បានដឹកនាំប្រតិភូអូឡាំពិកកម្ពុជា ចូលរួមមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) លើកទី៤៤ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រតិបត្តិ OCA អាណត្តិថ្មី ឆ្នាំ២០២៤-២០២៨ ដោយមានសមាជិកចូលរួមសរុប ៤៥ប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ។

ជាលទ្ធផលអង្គមហាសន្និបាតខាងលើ បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រតិបត្តិ OCA អាណត្តិថ្មី ឆ្នាំ២០២៤-២០២៨ សរុបចំនួន ១០រូប រួមមាន៖

១. លោក Raja Randhir SINGH ប្រធានស្តីទី OCA ជនជាតិឥណ្ឌា បានជាប់ឆ្នោតជាប្រធាន OCA អាណត្តិថ្មី ក្រោមសម្លេងឆ្នោតគាំទ្រ ៤៤សម្លេង លើ ៤៥សម្លេង។
២. អនុប្រធានប្រចាំតំបន់ East Asia៖ លោក Timorthy Fork (ចិន, ហុងកុង) ទទួលបានការគាំទ្រ ៤១សម្លេង លើ ៤៥សម្លេង ។
៣. អនុប្រធានប្រចាំតំបន់ Southeast Asia៖ លោក Norza Zakaria (ម៉ាឡេស៊ី) ទទួលបានការគាំទ្រ ៤៣សម្លេង លើ ៤៥សម្លេង ។
៤. អនុប្រធានប្រចាំតំបន់ South Asia៖ ព្រះអង្គម្ចាស់ Jigyel Wangchuk (ប៊ូតាន) ទទួលបានការគាំទ្រ ៤២សម្លេង លើ ៤៥សម្លេង ។
៥. អនុប្រធានប្រចាំតំបន់ West Asia៖ លោក Thani Al Kuwari (កាតា) ទទួលបានគាំទ្រ ៤៣សម្លេង លើ ៤៤សម្លេង ។
៦. អនុប្រធានប្រចាំតំបន់ Central Asia៖ លោក Otabek Umarov (អ៊ូបេគីស្ថាន) ទទួលបានការគាំទ្រ ៤២សម្លេង លើ ៤៥សម្លេង ។
៧. សមាជិកប្រតិបត្តិ East Asia៖ អ្នកស្រី Mikako Kotani (ជប៉ុន) ទទួលបានការគាំទ្រ ៤៣សម្លេង លើ ៤៥សម្លេង ។
៨. សមាជិកប្រតិបត្តិ Southeast Asia៖ អ្នកស្រី Suparthir Mamahito (ថៃ) ទទួលបានការគាំទ្រ ៤៣សម្លេង លើ ៤៥សម្លេង ។
៩. សមាជិកប្រតិបត្តិ Central Asia៖ អ្នកស្រី Ogla (កាហ្សាក់ស្ថាន) ទទួលបានការគាំទ្រ ៤៣សម្លេង លើ ៤៥សម្លេង ។
១០. សមាជិកប្រតិបត្តិ West Asia៖ អ្នកស្រី Noura Aljasmi (UAE) ទទួលបានការគាំទ្រ ៤៣សម្លេង លើ ៤៤សម្លេង ។

ទន្ទឹមជាមួយគ្នាដែរ លោកបណ្ឌិត Gordon Tang អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏ទទួលបានការគាំទ្របន្ដតែងតាំងជាអនុប្រធាន OCA សម្រាប់អាណត្តិថ្មីនេះផងដែរ។

សូមរំឮកថា កាលពីឆ្នាំ២០២២ កន្លងទៅ កម្ពុជា ក៏ធ្លាប់ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) លើកទី៤១ ផងដែរ ដែលបានបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរជាខ្លាំង ពីបណ្ដាប្រតិភូប្រទេសចូលរួម ពិសេសលោក Raja Randhir Singh ដែលបានវាយតម្លៃខ្ពស់ ចំពោះចលនាអូឡាំពិកនៅកម្ពុជា ក្រោមការដឹកនាំ គាំទ្រ និងយកចិត្តទុកដាក់ពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ៕