(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC), បាគង (Bakong) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) បានប្រកាសអំពីព្រឹត្តិការណ៍ CamTech Summit លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ដល់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍សំខាន់មួយនេះ បើកឱ្យអ្នកចូលរួមទាំងអស់ អាចចូលទស្សនា និងស្ដាប់បានដោយសេរី និងឥតគិតថ្លៃ ដោយបន្ដធ្វើជាព្រឹត្តិការណ៍មួយ ដែលទទួលស្វាគមន៍ និងបើកឱ្យអ្នកចូលរួមទាំងអស់ ក៏ដូចជា អ្នកដឹកនាំ អ្នកច្នៃប្រឌិត និងអ្នកមានជំនាញមកពីវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាគ្រប់រូប បានស្វែងយល់ពីអនាគតនៃវិស័យទាំងនេះ នៅក្នុងប្រទេសកម្ពុជា។
ក្នុងការប្រារព្ធខួបលើកទី៥ នៃព្រឹត្តិការណ៍ CamTech Summit ក្រោមប្រធានបទនៅក្នុងឆ្នាំនេះគឺ «ហិរញ្ញវត្ថុឌីជីថល សម្រាប់គ្រប់គ្នា៖ ឥទ្ធិពល និងចីរភាព» នឹងបន្តស្វែងរកសក្ដានុពល នៃបម្រែបម្រួលរបស់ហិរញ្ញវត្ថុឌីជីថល និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងការបន្តបោះជំហាន របស់ប្រទេសកម្ពុជា ឆ្ពោះទៅរកវិស័យឌីជីថល ព្រឹត្តិការណ៍នេះឈរឈ្មោះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលប្រមូលផ្តុំរាល់បញ្ហាចោតផ្សេងៗ និងឱកាសថ្មីៗនៅក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ អ្នកចូលរួមនឹងត្រូវបានអញ្ជើញ ឱ្យចូលរួមជាមួយគំនិតថ្មីៗ ចូលរួមក្នុងកិច្ចពិភាក្សាពាក់ព័ន្ធដែលផ្តោតទៅលើការឆ្ពោះទៅមុខ និងស្វែងយល់ពីរបៀបដែលហិរញ្ញវត្ថុ និងបច្ចេកវិទ្យាអាចជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងការចូលរួមផ្នែកហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា និងគ្រប់តំបន់។
ព្រឹត្តិការណ៍ CamTech Summit 2024 គឺជាព្រឹត្តិការណ៍ដែលរួមបញ្ចូលនូវកម្មវិធីសម្បូរបែប ទាក់ទាញចំណាប់អារម្មណ៍ និងទូលំទូលាយរួមមាន សុន្ទរកថាពីសំណាក់អ្នកដឹកនាំនៅក្នុងវិស័យសំខាន់ៗ ដែលនឹងចែករំលែកចំណេះដឹងអំពីអនាគតនៃហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដោយសង្កត់ធ្ងន់ទៅលើភាពច្នៃប្រឌិត ដែលកំពុងកែប្រែវិស័យទាំងនេះ។
កិច្ចពិភាក្សាដែលមាននៅក្នុងព្រឹត្តិការណ៍ នឹងផ្ដោតទៅលើប្រធានបទសំខាន់ៗ ដែលផ្តល់ឱ្យអ្នកចូលរួមនូវទស្សនៈផ្សេងៗ ចំពោះបច្ចុប្បន្នភាព និងទិសដៅនៃឧស្សាហកម្មនាពេលអនាគត។
អ្នកចូលរួមនឹងទទួលបាននូវឱកាស ក្នុងការពង្រឹងជំនាញអនុវត្ត ជាក់ស្តែងតាមរយៈសិក្ខាសាលាជានច្រើន ដែលដឹកនាំដោយផ្ទាល់ពីសំណាក់អ្នកជំនាញជាច្រើនរូប។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះ ក៏ផ្តល់នូវឱកាសអោយអ្នកជំនាញក្នុងវិស័យទាំងអស់ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នារួមជាមួយ បរិយាកាសដ៏រស់រវើកដែលផ្តោតទៅលើឥទ្ធិពល និងចីរភាពក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។
ព្រឹត្តិការណ៍ CamTech Summit 2024 ដែលត្រូវជាគម្រប់ខួបលើកទី ៥ អាចប្រព្រឹត្តទៅបានដោយរលូននិងជោគជ័យ ដោយសារមានការចូលរួមពីសំណាក់ដៃគូសហការណ៍របស់ពួកយើង។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់ដៃគូរសហការណ៍រួមមានដូចជា៖
Gold Partners: ABA Bank, Huawei Cambodia, ECI Distribution | Dell Technologies and POMA Media; Silver Partners: Pi Pay and Visa, Bronze Partners: Morakot Technology | Microsoft AI Cloud Partner, Palo Alto Networks, RGX Digital Asset Exchange, Sathapana Bank, TrueMoney Cambodia; Community Partners: Brankas, Credit Bureau Cambodia, Cisco, First Cambodia, Kotluy, NHAM24, NP Secure, Positron Multiverse ព្រមទាំងដៃគូរសហការណ៍ Media Partners: B2B Cambodia, Cambodia Investment Review, Fresh News, Khmer Times, Sabay, PR Newswire ។
កម្មវិធី CamTech Summit ២០២៤ គឺជាកំណត់ត្រាដ៏សំខាន់មួយ ក្នុងការអបអរសាទរខួបលើកទី ៥ នៃការលើកកម្ពស់និងរីកចម្រើនលើវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។
ព្រឹត្តិការណ៍ដែលអាចចូលរួមបានដោយសេរីនិងឥតគិតថ្លៃនេះ ជាឱកាសដ៏ពិសេសមួយ សម្រាប់អ្នកចូលរួមទាំងអស់ ក្នុងការយល់ដឹងអំពីបច្ចុប្បន្នភាពនៃការរីកចម្រើន ការចូលរួមជាមួយនិន្នាការថ្មីៗ និងការចូលរួមក្នុងការកែប្រែអនាគត នៃវិស័យហិរញ្ញវត្ថុឌីជីថល និងបច្ចេកវិទ្យា។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបវារៈកម្មវិធី និងការចុះឈ្មោះ សូមចូលទៅកាន់គេហទំព័រ៖ www.camtechsummit.com ឬតាមដានឆានែលបណ្ដាញសង្គមរបស់ពួកយើង ៖ Facebook: https://www.facebook.com/CAFTOfficial/, LinkedIn: https://www.linkedin.com/company/caftkh/ និង Telegram @C_A_F_T ឬធ្វើការទំនាក់ទំនងទៅកាន់ក្រុមការងារ តាមរយៈប្រព័ន្ធតេឡេក្រាមឈ្មោះ៖ @sinpechmaly