(ឡុងដ៍)៖ Dean Huijsen ដែលលេងក្នុងតំបន់ការពារ បានតែតបញ្ចូលតែ ១គ្រាប់ជ័យជម្នះនៅពេល AFC Bournemouth យកឈ្នះភ្ញៀវ Tottenham Hotspur ១-០ នាយប់មិញនេះក្នុងកីឡដ្ឋាន Vitaliy នៃសប្តាហ៍ទី១៤ ជើងទី១ ក្នុងលីគ Premier League 2024-2025។

៣ពិន្ទុក្នុងដីបន្ថែមនេះដែរ បានជួយក្រុម Bournemouth រកបាន ២១ពិន្ទុឡើងទៅឈរនៅលេខរៀងទី៩ ក្នុងតារាងពិន្ទុពីលើ Spurs ដែលឈរនៅលេខ១០ និងមាន ២០ពិន្ទុផងដែរ ក្រោយឆ្លងកាត់បាន ១៤ប្រកួតដូចគ្នា។

ក្នុងប្រកួតនោះដែរ វាជាការវិលត្រឡប់ទៅកាន់ទឹកដីចាស់របស់កីឡាករ Dominic Solanke ដែលត្រូវបានមាន់ខ្នាយមាសទិញក្នុងតម្លៃ ៦៥លានផោនកាលពីរដូវក្តៅមុន និងជាការរងបរាជ័យលើកទី៦ ផងដែរស្ថិតក្រោមការដឹកនាំរបស់បុរសសញ្ជាតិអូស្រ្តាលី Ange Postecoglou។

មែនទែនទៅ ខ្សែការពារវ័យទើបតែ ១៩ឆ្នាំ Huijsen គឺទើបតែបានចូលលេងបាន ៣ប្រកួតប៉ុណ្ណោះសម្រាប់ Bournemouth រដូវកាលនេះ ក្នុងនាមកីឡាករស្ថិតក្នុងឈុត U21 របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលតែងតែរារាំង Solanke ក្នុងការរកបានគ្រាប់បាល់ជានិច្ច៕