(បរទេស)៖ បើយោងតាមការចុះផ្សាយដោយគេហទំព័រ footyheadlines.com តាមរយៈការបែកធ្លាយរូបរាងបាល់ទាត់ថ្មី ដែលត្រូវបានផលិតដោយក្រុមហ៊ុន Adidas សម្រាប់ប្រើក្នុងព្រឹត្តិការណ៍ Club World Cup 2025 នៅសហរដ្ឋអាមេរិកនាឆ្នាំក្រោយនេះ។
បាល់ទាត់ Club World Cup 2025 ត្រូវបានរចនាឡើងក្រោមទម្រង់ ៣ពណ៌ ស ខៀវ និងក្រហម អមទៅដោយរូបរាងពានប្រចាំព្រឹត្តិការណ៍ និងទង់ជាតិសហរដ្ឋអាមេរិក ដែលជាប្រទេសម្ចាស់ផ្ទះទៀតផង ដោយពុំទាន់មានឈ្មោះផ្លូវការនៅឡើយទេ។
ទោះជាយ៉ាងណា នេះពុំទាន់ជាបាល់ផ្លូវការ និងប្រកាសដោយ Adidas នៅឡើយទេ ដោយត្រូវរង់ចាំជាបន្តទៀត ខណៈការប្រកួតផ្លូវការនឹងចូលមកដល់ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ស្របពេលទាំង ៣២ក្រុមត្រូវបានចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយ៕