(ភ្នំពេញ)៖ វត្តមានរបស់អ្នកឯកទេសថែរក្សារថយន្ដ ក្នុងកម្មវិធី ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (Koh Pich Exhibition Hall) ដែលធ្វើឡើងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ និងពីសំណាក់ក្រុមហ៊ុនគ្រឿងចក្រតូចធំគ្រប់ប្រភេទនិងរថយន្តធំៗជាច្រើន ព្រោះអ្នកឯកទេសថែរក្សារថយន្ដនេះ «ប្រេងរំអិល Hyundai XTeer» បានកំពុងពេញនិយមប្រើប្រាស់គ្រប់ប្រភេទរថយន្ត អឺរ៉ុប អាមេរិក ជប៉ុន ទាំងរថយន្តដំណើរការដោយម៉ាស៊ីនសាំង និងម៉ាស៊ូត ជាង ១០០ប្រទេស និងត្រូវបានបញ្ជាក់គុណភាពដោយស្តាប័នអន្តរជាតិដូចជា API ស្ដង់ដាគុណភាពប្រេងទូទាំងពិភពលោក ដោយសហរដ្ឋអាមេរិក, ACEA បញ្ជាក់គុណភាពប្រេង ប្រើលើម៉ាស៊ីនរថយន្តម៉ាស៊ូត ដោយអឺរ៉ុប និងILSAC បញ្ជាក់ស្ដង់ដាគុណភាពកំហាប់ប្រេង សហរដ្ឋអាមេរិក និងជប៉ុន ហើយវាបានផ្តល់ទំនុកចិត្តដល់អតិថិជនទូទាំងពិភពលោក និងល្អបំផុតសំរាប់ប្រេភេទរថយន្តម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត។
អត្ថប្រយោជន៍ និងផ្ដល់ទំនុកចិត្តសម្រាប់គ្រប់ប្រភេទរថយន្ដ៖
បញ្ជាក់គុណភាព ដោយ API SP – version ថ្មី និងចុងក្រោយ 2020 – 100% fully synthetic
បញ្ជាក់គុណភាព ដោយ ILSAC GF-6 – version ថ្មី និងចុងក្រោយ 2020
បញ្ជាក់គុណភាពដោយ ACEA C3-16
ធ្វើឲ្យម៉ាស៊ីន ស្ទុះខ្លាំង ស៊ីសាំងតិច ថែរក្សាម៉ាស៊ីនឲ្យនៅថ្មី និងកាត់បន្ថយផ្សែងបានយ៉ាងល្អបំផុត។
*អត្ថប្រយោជន៍ និងផ្ដល់ទំនុកចិត្តសម្រាប់គ្រប់ប្រភេទម៉ូតូ៖
បញ្ជាក់គុណភាព ដោយ API SL
បញ្ជាក់គុណភាព ដោយ JASO MA/MA2
បញ្ចាក់គុណភាព ដោយ JASO MB
ធ្វើឲ្យម៉ាស៊ីនស្ទុះខ្លាំង ហើយដំណើរការរលូនល្អ ស៊ីសាំងតិច ថែរក្សាម៉ាស៊ីនឲ្យនៅតែថ្មី និងកាត់បន្ថយកំដៅបានល្អបំផុត
ជាមួយគ្នានេះដែល Hyundai XTeer បានផ្តល់ជូននូវប្រូម៉ូសិនជាពិសេសៗ ជាច្រើនសម្រាប់គ្រប់អតិថិជន និងកម្មវិធីពិសេសសម្រាប់ដៃគូអាជីវកម្ម ដែលមានតំរូវការប្រើលើវិស័យឧស្សាហកម្មទាំងខ្នាតតូច និងធំផងដែរ។
គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍តាំងបង្ហាញនេះ មានការចូលរួមពីក្រុមហ៊ុនគ្រឿងចក្រតូចធំគ្រប់ប្រភេទនិងរថយន្តធំៗ ជាច្រើនជាង ១០០ក្រុមហ៊ុន។ Hyundai XTeer ផ្តល់ទំនុកចិត្តទូទាំងពិភពលោក!៕