(ឡុងដ៏)៖ ស្តាប័នគ្រប់គ្រងបាល់ទាត់អង់គ្លេស The Football Association (FA) បានកំពុងមានការពិចារណាថា តើត្រូវចូលរួមយល់ព្រមជាផ្លូវការ នៅការដេញថ្លៃតែម្នាក់ឯងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2034 ដែរ ឬទេ, ជាមួយការសម្រេចពីបេក្ខភាពពេញសិទ្ធ ធ្វើឡើងដោយសភា FIFA នៅសប្តាហ៍ក្រោយ ។
ប្រភពពី BBC បានឱ្យដឹងថា ការពិភាក្សាពាក់ព័ន្ធនឹងក្រុមប្រឹក្សាភិបាលរបស់ FA នៅតែបន្ត ជាមួយនឹងការគិតគូរពីក្តីបារម្ភជុំវិញបញ្ហាសិទ្ធិមនុស្សនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ខណៈកាលពីថ្ងៃសុក្រ (DFB) ដែលជាសមាគមបាល់ទាត់ជាតិប្រទេសអាល្លឺម៉ង់ ក៏បានបង្ហាញថាខ្លួន នឹងបោះឆ្នោតគាំទ្រទាំងការដេញថ្លៃរបស់អារ៉ាប៊ីសាអូឌីត និងព្រឹត្តិការណ៍ឆ្នាំ២០៣០ ។
សូមជម្រាបផងថា អារ៉ាប៊ីសាអូឌីត គឺជាបេក្ខភាពដេញថ្លៃរៀបចំ FIFA World Cup 2034 តែម្នាក់គត់នាពេលនេះ ខណៈពេល World Cup 2030 មានប្រទេសសហម្ចាស់ផ្ទះរវាងអេស្ប៉ាញ ម៉ារ៉ុក និងព័រទុយហ្គាល់ ដោយមួយប្រកួតដំបូងក៏ត្រូវបានលេងនៅបប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ក្នុងរំលឹកខួប ១០០ឆ្នាំនេះព្រឹត្តិការណ៍នេះ ៕