(ភ្នំពេញ)៖ វត្តមានចេញលក់ជាផ្លូវការរបស់ All-New Honda SCOOPY ស៊េរីថ្មី នៅក្នុងទីផ្សារប្រទេសកម្ពុជា។ សម្រាប់ម៉ូឌែល SCOOPY កន្លងមកតែងតែទទួលបាន ការគាំទ្រពីសំណាក់អតិថិជនជាច្រើនជំនាន់រួចមកហើយទៅលើគុណភាព ការរចនា និងបច្ចេកវិទ្យាទាន់សម័យ។ ដោយកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍សម្ពោធ ជាផ្លូវការនូវម៉ូតូ All-New Honda SCOOPY ស៊េរីថ្មី ទាំងពីប្រភេទនោះ គឺប្រភេទ PRESTIGE និង CLUB12 រចនាឡើងក្រោមគោលគំនិត THE NEW SHINE កាន់តែឡូយ កាន់តែស៊ីវិល័យ លើសពីម៉ូតូអូតូ ដែលនាំអ្នកឈានទៅកាន់យុគសម័យមួយថ្មី ដែលលេចធ្លោក្នុងនាមជានិមិត្តសញ្ញានៃស្ទាយឥតដែនកំណត់។
លោក ណាអូអាគិ អ៉ិស៊ិកាវា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិនស៊ីអិច បានមានប្រសាសន៍ថា ក្រុមហ៊ុន អិនស៊ីអិច ហុងដា នឹងបន្តប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីនាំមកនូវម៉ូតូអូតូស៊េរីថ្មី ជាមួយនឹងការរចនាបែបទំនើបស័ក្ដិសមគ្រប់វ័យ តម្រូវឱ្យស្របតាមបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា។
ជាមួយនឹងឆន្ទៈក្នុងការនាំយកអ្វីដែលថ្មី និងបំពេញតម្រូវការរបស់អតិថិជនក្នុងឆ្នាំនេះ Honda SCOOPY ត្រូវបានរចនាឡើងជាមួយនឹងលក្ខណៈពិសេសមិនធ្លាប់មានដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទៅលើការធានាបាននូវគុណភាព និងការច្នៃប្រឌិត ដូចជា៖
ការរចនាដ៏ល្អហ្មត់ហ្មង ជាមួយនឹងចង្កៀងមុខមូលដ៏លេចធ្លោ និងរាងតួអក្សរS ដែលជាអត្តសញ្ញាណរបស់ SCOOPY បានរចនាដោយរួមបញ្ចូលគ្នា ជាមួយស្ទាយមិនចេះជិនណាយ និងការអភិវឌ្ឍថ្មី យ៉ាងល្អដាច់គេ។
ការរចនាតែម និងពណ៌សម្រាប់តែប្រទេសកម្ពុជា៖ តែមរចនាថ្មី! ធ្វើឱ្យវាកាន់តែមានភាពអស្ចារ្យស៊ីវិល័យ និងមានពន្លឺជាមួយនឹងការទាក់ទាញនៃការរចនាថ្មី Golden Wave ដែលមានផ្តល់ជូនពិសេសសម្រាប់តែ Prestige ចេញពីក្រុមហ៊ុន អិនស៊ីអិច តែមួយ ប៉ុណ្ណោះ!
Honda SMARTKEY ធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួលជាមួយនឹងសោរ Honda SMARTKEY ដែលជាបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យ។ ផ្តល់ជូន Honda SMART Key ចំនួន០២គ្រាប់ សម្រាប់តែ CLUB12 ចេញពីក្រុមហ៊ុន អិនស៊ីអិចប៉ុណ្ណោះ។
កាន់តែស៊ីវិល័យ ជាមួយនឹងកុងទ័រ FULL DIGITAL ទំនើបបំផុត ទាន់សម័យផ្តល់ព័ត៌មានគ្រប់មុខងារបានយ៉ាងងាយស្រួលក្នុងកំឡុងពេលការបើកបរ។
បច្ចេកវិទ្យាPGM-FI ផ្តល់នូវដំណើរការម៉ាស៊ីនល្អឥតខ្ចោះ សន្សំសំចៃប្រេងបានយ៉ាងល្អប្រសើរ និងម៉ាស៊ីនមានពណ៌ទឹកប្រាក់សម្រាប់តែម៉ូតូ Honda Scoopy Prestige និងHonda Scoopy CLUB12 ចេញពីក្រុមហ៊ុនតែប៉ុណ្ណោះ។ ស្លាកសញ្ញារបស់ ក្រុមហ៊ុន អិនស៊ីអិច ដែលបានបញ្ជាក់យ៉ាងច្បាស់ពីស្តង់ដារចេញពីរោងចក្រ អិនស៊ីអិច ហុងដា ផ្ទាល់។
ស្លាកសញ្ញាសុវត្ថិភាព៖ អនុលោមទៅតាមបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាពកម្ពុជា ។
កុងតាក់បើក/បិទភ្លើង៖ ដែលអនុលោមទៅតាមបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាពកម្ពុជា និងបំពាក់ពីរោងចក្ររួចជាស្រេច។
ការធានាផ្លូវការរយៈពេល២ឆ្នាំ ឬ២៤, ០០០គីឡូ ដែលអាចធ្វើឲ្យអតិថិជនគ្រប់រូបធ្វើដំណើរបានដោយមានទំនុកចិត្តខ្ពស់។
ឆ្នាំនេះយើងមានជម្រើសពណ៌ជាច្រើនសម្រាប់អតិថិជនជ្រើសរើស , សម្រាប់ Honda SCOOPY Prestige មាន ៣ពណ៌ និង Honda SCOOPY CLUB12 មាន ៤ពណ៌។
បន្ថែមពីលើមុខងារពិសេសៗដែលបានណែនាំខាងលើ ក្រុមហ៊ុនក៏នឹងអនុញ្ញាតឲ្យអតិថិជនទាំងអស់ធ្វើការកក់ទុកមុននូវ All-New Honda SCOOPY នៅតាមតំណាងចែកចាយផ្លូវការទូទាំងប្រទេសកម្ពុជា។ ជាការផ្តល់ជូនពិសេសដល់អតិថិជនដែលធ្វើការកក់ទុកមុន លោកអ្នកនឹងទទួលបានមួកសុវត្ថិភាព HONDA SCOOPY រចនាពិសេសចំនួន១។
ការបើកទទួលកក់ Honda SCOOPY របស់យើងនឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះតទៅ, ដូច្នេះសូមអតិថិជនទាំងអស់មេត្តារួសរាន់ កុំឲ្យឱកាសដ៏ល្អនេះកន្លងផុត ដោយមួកសុវត្ថិភាព HONDA SCOOPY រចនាពិសេសនេះមានចំនួនកំណត់។
សម្រាប់ព័ត៌មានបន្ថែម៖ ០១០ ៩២២ ៩២២។
Website (𝗔𝗹𝗹-𝗡𝗲𝘄 𝗛𝗼𝗻𝗱𝗮 𝗦𝗖𝗢𝗢𝗣𝗬 𝗣𝗿𝗲𝘀𝘁𝗶𝗴𝗲): https://www.ncxhonda.com/motorcycles/kh/ACF110CBT-5CA
Website (𝗔𝗹𝗹-𝗡𝗲𝘄 𝗛𝗼𝗻𝗱𝗮 𝗦𝗖𝗢𝗢𝗣𝗬 Club12): https://www.ncxhonda.com/motorcycles/kh/ACF110CBT-3CA៕