(ឡុងដ៏)៖ ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ពេលនេះបានសម្រេចចូលរួមជាមួយក្លិប Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបគូប្រជែង Manchester United ហើយក៏ស្ថិតក្នុងជម្រើសអាចទិញដាច់ផងដែរ ។
ក្លិប Aston Villa មិនមានការបង់ប្រាក់កម្ចីនោះទេ តែក្លិប Manchester United បានឱ្យដឹងថា និងមានការរ៉ាប់រងលើប្រាក់ឈ្នួលប្រមាណ ៧៥ភាគរយក្នុងកិច្ចសន្យាខ្ចីជើងនេះ ។ ដែលនេះក្លិបទី២ របស់ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ Marcus Rashford បន្ទាប់ពីរួមរស់ជាមួយបិសាចក្រហមតាំងពីឆ្នាំ២០១៥ ។
ការលេងជាមួយ Manchester United ខ្សែប្រយុទ្ធរូបនេះ បង្ហាញខ្លួនសរុបបាន ៤២៦ប្រកួតរកបាន ១៣៨គ្រាប់ ដ្បិតក្នុងក្នុងរដូវកាល២០២៤-២៥ សម្រាប់ Marcus Rashford លេងបានតែ ២៤ប្រកួតប៉ុណ្ណោះនៅគ្រប់កម្មវិធី។
ជាមួយនឹងជម្រើសថ្មីរបស់ក្លិប Aston Villa ដែលដឹកនាំដោយលោក Unai Emery ក៏ខិតជិតចុះកិច្ចសន្យានាំយក Marco Asensio ពីក្លិប Paris Siant Germain ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ បន្ទាប់ពីលក់ចេញនៅខ្សែប្រយុទ្ធវ័យក្មេង Jhon Duran ទៅកាន់លីគ Saudi Pro League ជាមួយក្លិប Al-Nassr ដែលរបាយការណ៍បង្ហាញថា ស្ថិតក្នុងតម្លៃ ៧១លានផោន ៕