(មីឡាន)៖ Joao Felix ខ្សែប្រយុទ្ធដែលត្រូវបាន Chelsea ទិញពី FC Barcelona ក្នុងតម្លៃ ៥២លានអឺរ៉ុបរដូវកាលមុន ត្រូវបានតោខៀវដាក់ឱ្យ AC Milan ខ្ចីជើងរហូតចប់រដូវកាលឆ្នាំ២០២៤-២៥ ដ្បិតមិនសូវបានលេងទៀតទាត់ស្ថិតក្រោមការដឹកនាំរបស់លោក Enzo Maresca។
យោងតាមគេហទំព័រ transfer market បានចេញផ្សាយថ្ងៃនេះថា ការសម្រេចដាក់ឱ្យ AC Milan ខ្ចីជើង ដើម្បីញាំងឱ្យ Felix ទទួលបានកៅអីលេងជម្រើសជាតិព័រទុយហ្គាល់ ដែលបានផ្តល់ការខកចិត្តដល់សមាជិក Premier League គឺ Aston Villa ក្នុងការចប់បានខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំទៅរួមក្រុមផងដែរ។
តាមពិតទៅ អតីតកីឡាកររបស់ក្លិប FC Barcelona ខាងលើនេះ ក៏មិនសូវសប្បាយចិត្តលេងនៅ Stamford Bridge ប៉ុន្មានដែរ ដោយមានភ្ជាប់លក្ខខណ្ឌទិញដាច់ទៀតផង។
Felix ដែលមានតម្លៃ ៣០លានអឺរ៉ូ ក្នុងទីផ្សារទិញ-ដូរបច្ចុប្បន្ននេះ បានផ្លាស់លេងនៅ Serie A ដែលជាប្រទេសទី៤ ក្នុងអាជីពបាល់ទាត់របស់គេ ក្រោយចំណាយពេលលេងនៅព័រទុយហ្គាល់ អេស្ប៉ាញ និងអង់គ្លេសរួចមក ដ្បិតកិច្ចសន្យាចាស់នៅជាមួយ Chelsea មានដល់ឆ្នាំ២០៣០ ឯណោះ៕