(បរទេស)៖ លោក Eddie Hearn អ្នកផ្គូផ្គង ក៏ដូចជារៀបចំកម្មវិធីប្រដាល់បានចេញមកទាត់ចោល ចំពោះពាក្យចចាមអារ៉ាមដែលថា កីឡាករ Anthony Joshua ព្រមព្រៀងប្រកួតទល់នឹង Martin Bakole ឬក៏ Deontay Wilder ពីការប្រកួតបន្ទាប់របស់គេ។
ថ្មីៗនេះអ្នកគាំទ្រប្រដាល់សកលជាច្រើននៅលើបណ្តាញសង្គមបានស្នើឱ្យ Joshua ដែលអាចប៉ះ Bakole ឬក៏ Wilder ក្នុងប្រកួតបន្ទាប់របស់ជើងខ្លាំងអង់គ្លេស។
Joshua វ័យ ៣៥ឆ្នាំ ទើបតែបានសន្លប់ពីការប្រកួតដណ្តើមខ្សែក្រវាត់ IBF ទល់នឹង Daniel Dubois ដែលជាគូប្រជែងសញ្ជាតិអង់គ្លេសដូចគ្នាកាលពីឆ្នាំ២០២៤។
ជាមួយគ្នានោះលោក Hearn បានបញ្ជាក់ ដោយមានការដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះថា «បើអ្នកក្រឡេកទៅលើបណ្តាញសង្គម X នោះអ្នកនឹងឃើញថា Joshua បានយល់ព្រមប្រកួតជាមួយ Martin Bakole ហើយនៅថ្ងៃនេះទៀត ក៏ឃើញ Joshua ចុះហត្ថលេខាវ៉ៃជាមួយ Wilder ដែលនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។ គ្រប់យ៉ាងគឺមិនពិតទាំងអស់ សូម្បីតែការចរចា»៕