(ភ្នំពេញ)៖ ក្រុម Al-Nassr បានឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Asian Champions League 2024-25 ក្រោយពីយកឈ្នះក្រុម Esteghlal ៣-០ ក្នុងជើងទី២ ពីការធ្វើបានយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Jhon Duran (២គ្រាប់) និង Cristiano Ronaldo ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ។

ជាមួយគ្នានេះ ការប្រកួតស្ថិតក្នុងតំបន់អាស៊ីខាងលិច ក្រុមមកពីលីគកាតា Al-Sadd ក៏ឈានទៅវគ្គ ៨ក្រុមផងដែរ បន្ទាប់ពីយកឈ្នះក្រុម Al-Wasl សរុបទាំងពីរជើង ៤-២ ខណៈស្ថិតក្នុងការប្រកួតប្រជែងពានតំបន់អាស៊ី បុរសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo កំពុងរកបាន ៧គ្រាប់ច្រើនជាងគេស្មើគ្នាជាមួយកីឡាករ Salem Al-Dawsari, Anderson Lopes និង Jasir Asani ។

សូមជម្រាបផងថា សម្រាប់ការប្រកួតប្រជែងដណ្តើមពានជើងឯកក្លិបតំបន់ Asian Champions League មានតែក្រុម Al-Hilal ឈ្នះបាន ៤លើកច្រើនជាងគេ ខណៈក្រុមមកពីលីគកូរ៉េខាងត្បូង ៦ក្រុមធ្លាប់ឈ្នះពាននេះសរុបចូលគ្នា ១២ដងច្រើនជាងគេ៕