(ភ្នំពេញ)៖ នេះជាប្រវត្តិសាស្ត្រទំព័រគុនខ្មែរថ្មី ដែលនឹងចាប់ផ្តើម នាថ្ងៃទី២៩ ខែមីនា ម្សិលមិញនេះ នៅលើសង្វៀនប្រកួតដ៏ក្តៅកគុករបស់ «កំពូលអ្នកចម្បាំងអូដ្ឋ» ក្នុងស្ថានីយទូរទស្សន៍បាយ័ន។ «កំពូលអ្នកចម្បាំងអូដ្ឋ» ជាកម្មវិធីប្រដាល់គុនខ្មែរ ដែលចូលរួមគាំទ្រដោយ ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី និងជាក្រុមហ៊ុនស៊ីម៉ងត៍តែមួយគត់ដែលលើកស្ទួយប្រដាល់គុនខ្មែរ ខ្លាំងជាងគេនៅកម្ពុជា ។
អ្នកឧកញ៉ា លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានថ្លែងថា ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី ជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ក្នុងស្រុកធំជាងគេ ដែលផលិតផលស៊ីម៉ត៍ មានគុណភាពខ្ពស់ និងកំពុងមានការពេញនិយមក្នុងប្រើប្រាស់ ពីសំណាក់បងប្អូនប្រជាជនខ្មែរ ទន្ទឹមនឹងភាពរីកចម្រើនឥតឈប់ឈរនៃអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុន ជីប ម៉ុងដែលជា ក្រុមហ៊ុន មេក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី តែងតែចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពសង្គម។ តួយ៉ាង ការចូលរួមគាំទ្រដល់វិស័យ កីឡាប្រដាល់ គុនខ្មែរ ដែលជាកេរ្ដិ៍តំណែល មិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែនេះផងដែរ។
ក្រោមវត្តមានរបស់អ្នក ឧកញ៉ា លាង ពៅ ក្នុងកម្មវិធីប្រដាល់គុនខ្មែរ «កំពូលអ្នកចម្បាំងអូដ្ឋ» លោកក៏បាននាំយកទស្សនិយភាព នៃរថយន្តទំនើបរបស់ក្រុមគ្រួសារ Rev Up Cambodia មកបង្ហាញជូនតាមសំណូមពររបស់អ្នកគាំទ្រ ដែលបានធ្វើឲ្យព្រឹត្តិការណ៍អស្ចារ្យ២កើតឡើងក្នុងពេលតែមួយ។
ដោយឡែក ការប្រកួតប្រដាល់គុនខ្មែរ ជំនួបកំពូលអ្នកចម្បាំងអូដ្ឋគូមិត្តភាពអន្តរជាតិ និង គូដណ្តើមខ្សែក្រវាត់អូដ្ឋសុទ្ធតែធ្វើបានល្អ ដែលធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោ ពេញស្ទូឌីយោ ការជួយគាំទ្រឧបត្ថមពីសំណាក់ ស៊ីម៉ងត៍អូដ្ឋនេះបានរួមចំណែកយ៉ាងសំខាន់ដែលអាចឲ្យកីឡាករមានឱកាសប្រគួតបញ្ចញសមត្ថភាពច្រើនជាងមុន និងដុះខាត់ជំនាញតាមរយៈបទពិសោធន៍ថ្មីៗលើសង្វៀនផ្ទាល់ ក៏ដូចជារួមចំណែកថែរក្សាមរតកគុណខ្មែរ និងអ្នកបន្តវេនគុណខ្មែររបស់យើងបន្ថែមទៀត៕