(កំពង់ស្ពឺ)៖ កាលពីពេលថ្មីៗនេះ ក្រុមការងាររបស់ក្រុមហ៊ុន TODAY internet បានចូលរួមចុះចែកសម្ភារៈ សិក្សាដល់សិស្សដែលមានជីវភាពខ្វះខាតប្រមាណជាង ១៧០នាក់ នៅសាលាបឋមសិក្សា ស្រែកិនដែលស្ថិតនៅក្នុង ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោម កម្មវិធី TODAY Foundation។ នេះគឺជាសកម្មភាពមួយដែលក្រុមហ៊ុន TODAY internet តែងតែធ្វើកន្លងមក និងយកចិត្តទុកដាក់បំផុតចំពោះការចូលរួួមចំណែកសង្គមមួយនេះ។
កម្មវិធីចូលរួមចំណែកសង្គមរបស់ក្រុមហ៊ុន TODAY internet ដែលមានឈ្មោះថា TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយដល់ វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក។
នាពេលកន្លងមកក្រុមហ៊ុនបានចូលរួមចំណែកជាច្រើនដើម្បីជួយដល់សាលារៀន និងសិស្សា នុសិស្សដែលខ្វះខាត ផ្តល់ជូនសេវាអុីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃដល់បណ្តាល វិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាលខេត្ត ផ្តល់ជូនសេវាអុីនធឺណិតដោយ ឥតគិតថ្លៃជូនដល់មន្ទីពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger TODAY Internet ឬគេហរទំព័រ today.com.kh។