(ភ្នំពេញ)៖​ ធនាគារ ជីប ម៉ុង និង បុរី ហុង ឡេង យី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង, ឧកញ៉ា តាំង ប៉េងយូ ម្ចាស់បុរី ហុង ឡេង យី លោកស្រី​ តាំង ហ្គេចវួយ ប្រធានក្រុមប្រឹក្សាភិបាល បុរី ហុង ឡេង យី រួមជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ និង ភ្ញៀវកិតិ្តយសជាច្រើនរូបផ្សេងទៀតផងដែរ។

កិច្ចសហការរវាង ធនាគារ ជីប ម៉ុង និង បុរី ហុង ឡេងយី ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់កម្ចីឥណទាន ដែលអាចឱ្យអតិថិជនខ្ចីបានទំហំទឹកប្រាក់ធំរហូតដល់ ៨០% នៃតម្លៃអចលនទ្រព្យ ក្នុងរយៈពេលកម្ចីវែងរហូតដល់២០ឆ្នាំ ជាពិសេសជាមួយលក្ខណ្ឌសាមញ្ញនិងបត់បែន ជូនទៅដល់គ្រប់អតិថិជនទាំងថ្មី ទាំងចាស់ ដែលចង់ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេជាមួយ បុរី ហុងឡេងយី។

យោងតាមប្រសាសន៍របស់អគ្គនាយកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង «គ្រប់គ្នាតែងមានគោលដៅ និងក្ដីស្រមៃចង់បានទីលំនៅមួយដ៏សមរម្យសម្រាប់រស់នៅជាកម្មសិទ្ធរបស់ខ្លួន ដូច្នេះហើយក្នុងនាមជាធនាគារខ្មែរដែលវិនិយោគដោយកូនខ្មែរ១០០% ការជួយជ្រោមជ្រែងប្រជាជនខ្មែរ ជាកាតព្វកិច្ចរបស់យើងជាធនាគារ ជីប ម៉ុង ទើបនៅថ្ងៃនេះ យើងខ្ញុំ ជាមួយ បុរី ហុង  ឡេងយី បានចុះអនុស្សរណៈយោគយល់លើភាពជាដៃគូក្នុងការផ្ដល់កម្ចីគេហដ្ឋានក្នុងលក្ខខណ្ឌពិសេស»។ 

ជាមួយគ្នានេះដែរ ឧកញ៉ា តាំង ប៉េងយូ ក៏បានមានប្រសាន៏ថា «កិច្ចព្រមព្រៀងនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សហគមន៍ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ គុណភាពជីវិត សម្រាប់ប្រជាពលរដ្ឋយើង។ ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់មួយនៅក្នុងដំណើរការរួមគ្នារបស់យើងក្នុងការសម្រួលដល់ការទិញរបស់អតិថិជននិងការទទួលបានលំនៅដ្ឋានដែលមានគុណភាពតាមរយៈឥណទានដែលមានភាពងាយស្រួល និងឆាប់រហ័សពីធនាគារ ជីប ម៉ុង»

គួរបញ្ជាក់ថា កិច្ចសហការដ៏មានអត្ថន័យនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់អតិថិជនបុរី ហុង ឡេង យី គ្រប់គម្រោងទាំងចាស់ ទាំងថ្មី នៅក្នុងលក្ខខណ្ឌងាយស្រួលដែលរៀបចំឡើងដើម្បីជួយសម្រួលឱ្យក្តីសុបិននៃការក្លាយជាម្ចាស់កម្មសិទ្ធិគេហដ្ឋានអាចសម្រេចបានសម្រាប់អតិថិជនគ្រប់រូប។
សម្រាប់ព័ត៌មានលម្អិតអំពីការស្នើកម្ចីគេហដ្ឋាននៅធនាគារ ជីប ម៉ុង អតិថិជនអាចអាចទំនាក់ទំនងទៅកាន់លេខ៖
០៨១ ៨១១ ៩១១ ឬ ០៦៦ ៨១១ ៩១១។  សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank៕