(ភ្នំពេញ)៖ កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជា ស្ថិតនៅក្នុង Group G ហើយទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងពូលនេះ ឃើញថាត្រូវជួបក្រុមនារីហុងកុងមុនគេ មុនបន្តជួបក្រុមនារីហ្វីលីពីន និងអារ៉ាប៊ីសាអូឌីត, នេះបើតាមការជូនដំណឹងពី AFC ។

ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ខណៈវគ្គជម្រុះនេះ គឺជ្រើសយកតែមួយក្រុមបញ្ចប់ទៅដោយរកបានពិន្ទុច្រើនជាងគេប្រចាំពូល ឈានទៅវគ្គ (Final tournament) ដែលជាជុំចុងក្រោយ ១២ក្រុមនៅទឹកដីអូស្ត្រាលី ៕