(ភ្នំពេញ)៖ មិនខុសពីឆ្នាំមុនៗ គេតែងឃើញមានវត្តមានក្រុមហ៊ុន វឌ្ឍនៈ សហការជាមួយសាលារាជធានីភ្នំពេញ ជូនដំណើរ និងចែកជូនភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាជនខ្មែរដែល ធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។
នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និង ក្រុម ហ៊ុន ដៃគូ ដូចជាក្រុមហ៊ុនវឌ្ឍនៈ ដែលតែងតែគិតគូ និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរយើងបានធ្វើដំណើរ ទៅ ជួបជុំ បងប្អូនក្នុងឱកាសដ៏ពិសេសនេះ ប្រកបដោយ ផាសុកភាព និងសុវត្ថភាពខ្ពស់ បានទាំងធ្វើដំណើរ ដោយឥតគិតថ្លៃក្នុងរថយន្តក្រុងសាធារណៈមាស៊ីនត្រជាត់ បានទាំងភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃដើម្បី បំពេញជាតិ សារធាតុរ៉ែ ជួយរក្សាតុល្យភាពជាតិទឹកបានយូរ ព្រមទាំងសម្បូរវីតាមីន ពិសេស ជាភេសជ្ជៈដ៏ចាំបាច់ សម្រាប់ រដូវក្តៅនេះ។
ស្ថានីយទាំង ៦ទីតាំង ដែលបងប្អូនអាចធ្វើដំណើរទៅស្រុកកំណើត និងទទួលបានភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ មានដូចជាស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤ ជាប់ របង បញ្ជាការដ្ឋានកងទ័ពអាកាស, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុងកាល ដែលមានរយៈពេលចំនួន៦ថ្ងៃគឺចាប់ថ្ងៃទី១២ និង១៧ខែមេសា ខាងមុខនេះ៕