(ភ្នំពេញ)៖ ញាក់ភ្នែកប្រផ្នូលល្អមែន ឈ្នះរង្វាន់លុយសុទ្ធ ៥,៥៥៥ដុល្លារ ពីទឹកក្រូចអាយស៍កូឡា។ អតិថិជនមានសំណាង ឈ្មោះ ចឹក ទិត្យ រស់នៅភ្នំពេញ មុខរបរជាអ្នករាំរបាំ បានបញ្ជាក់ថា លោកបានហូបបាយជាមួយទឹកក្រូចអាយស៍កូឡា តាំងពីព្រលឹមស្រាងៗ ម៉ោង៣ភ្លឺ ហើយមើលកម្របដបមិនច្បាស់ថាឈ្នះរង្វាន់ ទាល់តែបញ្ចាំងភ្លើង ទើបមើលឃើញលេខប្រាំចំនួនបួនដង ភ្លាមនោះក៏ស្រែកហ៊ោកញ្ជ្រោលផ្អើលក្លឹបរាំរបាំអស់។
លោកបានបន្តរៀបរាប់យ៉ាងរំភើបថា លុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដំបូងលោកនឹងយកទៅសងថ្លៃដី និងទិញសម្ភារ:រាំរបាំបន្ថែមឱ្យក្មេងៗ។ លោកមិនត្រឹមតែជាអ្នកស្រលាញ់វប្បធម៌ខ្មែរ និងជួយអភិរក្សរបាំខ្មែរតែប៉ុណ្ណោះទេ ថែមទាំងជួយគាំទ្រនូវផលិតផលខ្មែរ ជាពិសេសគឺផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថែមទៀតផង។
ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ បងប្អូនអតិថិជនទាំងអស់ អាចចូលរួមទទួលយកភាពរីករាយ នាំលាភ នាំសំណាង ពីទឹកក្រូចអាយស៍កូឡា ដើម្បីឈ្នះនូវរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន៖ រថយន្ត Toyota Raize ស៊េរីថ្មី, រង្វាន់លុយ ៥,៥៥៥ដុល្លារ, ម៉ូតូ Honda Scoopy Club 12 ស៊េរីថ្មី, ទូរស័ព្ទ Samsung Galaxy A55 ស៊េរីថ្មីស៊ីវីល័យ និងលុយសុទ្ធជាច្រើនរង្វាន់។
កុំភ្លេចជាវអាយស៍កូឡា ជួបជុំបងប្អូន ជូនលោកអ្នកមានគុណ ទទួលទេវតា ប្រគេនព្រះសង្ឃ ដើម្បីសុំសុខសេរីសួស្តីទាំងអស់គ្នាណា។
ទឹកក្រូច អាយស៍ កូឡា, សប្បាយឈ្នះៗ! ឈ្នះរង្វាន់អស់ស្ទះ!៕