(ភ្នំពេញ)៖ ខណៈបុណ្យចូលឆ្នាំប្រពៃណីជាតិ នឹងចូលមកដល់នាដើមសប្ដាហ៍ក្រោយនេះហើយ ផលិតកម្មយក្ស Galaxy Navatra បានបញ្ចេញអាល់ប៊ុមចម្រៀងមួយវ៉ុល មានចំនួន ១១បទ សុទ្ធសឹងតែជាបទចម្រៀងត្រៀមសម្រាប់រាំកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ក្នុងចំណោម បទចម្រៀងទាំង ១១បទ សុទ្ធសឹងតែជាការបកស្រាយពីសំណាក់តារាចម្រៀងល្បីៗប្រចាំផលិតកម្ម មានដូចជាលោក ព្រាប សុវត្ថិ, លោក ខេមរៈ សិរីមន្ត, កញ្ញា តន់ ចន្ទសីម៉ា, លោក ខេម និងលោក ខាន់ ជេមស៍ ជាដើម។
ដោយឡែកបទចម្រផងទាំង ១១បទ ដែលសុទ្ធសឹងជាបទសម្រាប់រាំកម្សាន្តបុណ្យចូលឆ្នាំថ្មីនេះមានដូចជាបទ «ក្រមុំឆ្នាស, ចង់ប្រាប់ថាដៃអូននៅទំនេរ, លឺថាដៃអូនទំនេរ,អូនលេងបងបាត់, ទៅឬមិនទៅ និងបទក្រមុំអឹមអៀន» ជាដើម។
ការចេញបទចម្រៀងសម្រាប់រាំកម្សាន្តចូលឆ្បាំថ្មី សំណាក់ផលិតកម្ម Galaxy Navatra ខាងលើពិតជាធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ព្រោះបទចម្រៀងទាំងនេះ សុទ្ធជាបទដែលកំពុងធ្ចើឲ្យមហាជន ជាពិសេសមិត្តៗយុវវ័យចង់រាំលេងកម្សាន្ត។
សូមបញ្ជាក់ ផលិតកម្ម Galaxy Navatra ដែលមហាជនចាត់ទុកថាជាផលិតកម្មខ្នាតយក្សនាពេលបច្ចុប្បន្ន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមមហាជនខ្មែរ ព្រោះតែមានតារាចម្រៀងលំដាប់ៗជ្រកកោនក្នុងផលិតកម្មនេះ។ ម្យ៉ាងវិញទៀតបទចម្រៀងជាច្រើន បានចេញលើទីផ្សារតែងទទួលការគាំទ្រពីមហាជន ជាក់ស្ដែងដូចជា បទចម្រៀងទាំង ១១បទ ត្រៀមចូលឆ្នាំថ្មីប្រពៃណីជាតិនេះជាដើម៕