(អេស្ប៉ាញ)៖ កីឡាករវ័យក្មេង Lamine Yamal ក្នុងវ័យ ១៧ឆ្នាំ បានសម្រេចបន្ថែមកិច្ចសន្យាជាមួយក្លិបជើងឯកលីគ La Liga 2024-25 អ្នកមានបុណ្យ FC Barcelona រហូតដល់ឆ្នាំ២០៣១, នេះបើតាមប្រភពពីក្លិបបានឱ្យដឹង ។
បើតាមក្លិបបានឱ្យដឹងថា មុនពេលសម្រេចបន្តកិច្ចសន្យាថ្មីនេះ សម្រាប់កុងត្រាចាស់នឹងផុតកំណត់នៅឆ្នាំ២០២៦ ដ្បិតក្នុងរដូវកាលរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អជួយក្រុម Barca ឈ្នះពាន LaLiga និង Copa del Rey ជាមួយការស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ២៥ដងក្នុងចំណោមការលេង ៥៥ប្រកួត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ ក៏ជាសមាជិកក្រុមម្នាក់ក៏នឹងអាចមានប្រាក់ខែខ្ពស់បំផុតក្នុងក្រុម Barcelona ទៅតាមអ្វីដែលរូបគេបានបង្ហាញជាមួយក្លិប។ Yamal ក៏ជាអ្នកបុគ្គលមួយរូបចំណោមកីឡាករឈានមុខគេសម្រាប់តំណែងម្ចាស់ពាន Ballon d'Or 2025 នេះផងដែរ ដែលពិធីប្រគល់ពាននឹងធ្វើឡើងនាថ្ងៃទី២២-សីហា នៅទីក្រុងប៉ារីស ប្រទេសបារាំង ៕