(បរទេស)៖ កម្មវិធីប្រកាសប្រចាំឆ្នាំ Worldwide Developers Conference (WWDC) របស់ក្រុមហ៊ុនយក្ស Apple ត្រូវបានគេមើលឃើញថា នៅតែព្យាយាមរៀបចំឡើង បើទោះបីជាក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការពន្យារពេលក្នុងការអភិវឌ្ឍ AI (ជាពិសេស Siri និង Apple Intelligence), សកម្មភាពប្រឆាំងរបស់រដ្ឋាភិបាល ដោយសារបទបញ្ញត្តិសម្រាប់ការទាមទារប្រាក់កម្រៃ និងការត្រួតពិនិត្យជាតិ និងអន្តរជាតិ, តម្លៃភាគហ៊ុនធ្លាក់ទាំងស្រុងប្រហែល ២០% នៅឆ្នាំនេះ ដោយសារការមិនទាន់បានផលិតផលល្អទាំងក្នុង AI និងការវិនិយោគច្រើនលើ Vision Pro ដែលទើបតែចេញពេលប្រកាសក្នុងឆ្នាំ២០២៣។
តាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា ផលិតផល Apple Intelligence និង Siri គឺពន្យារពេលដោយសារបញ្ហាជាច្រើន ទាំងបញ្ហាកូដ (bugs) និង ការគ្រប់គ្រងបុគ្គលិក តែនាយកប្រតិបត្តិ លោក Tim Cook សន្និដ្ឋានទុកថា ការរីកចម្រើនកំពុងវឌ្ឍន៍ ជាពិសេស Siri ដូច្នេះត្រូវការពេលវេលាបន្ថែម។ សម្រាប់ ឧបករណ៍ mixed‑reality ដែលបង្ហាញក្នុងឆ្នាំ២០២៣ នៅតែមានក្នុងទីផ្សារមួយចំនួន។ អ្នកវិភាគមើលឃើញថា បើទោះបីជាយ៉ាងណាក៏ដោយ Apple រកឃើញផ្លូវដ៏សំខាន់មួយក្នុងវិស័យ AI ពោលគឺត្រូវពិនិត្យពីការវិវឌ្ឍប្រពន្ធ័ប្រតិបត្តិការដូចជា iOS ហើយប្រើបច្ចេកទេសតាមរយៈ UI ថ្មី និងលេខកំណែ iOS ខុសគ្នាសម្រាប់ឆ្នាំបន្តបន្ទាប់ ដូចជា iOS 26 ជំនួស iOS 19។ បញ្ហាផ្សេងទៀត ដែលក្រុមហ៊ុនយក្សមួយនេះកំពុងប្រឈ គឺសម្ពាធពាណិជ្ជកម្ម និងផ្លូវច្បាប់, ការវិនិច្ឆ័យតាមច្បាប់ និងការទាមទារប្រាក់ ការវិនិយោគក្នុង App Store , ការត្រឡប់មកវិញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ធ្វើឲ្យមានបញ្ហាពន្ធគយនានា, ការបាត់បង់ទំនុកចិត្តលើទីផ្សារ និងការធ្លាក់ចុះភាគហ៊ុន ពោលគឺ Apple បានធ្លាក់ចុះពីលេខ១ ទៅលេខ៣ នៅលើទីផ្សារភាគហ៊ុន ខណៈ Microsoft និង Nvidia កាន់កាប់លេខ១ និងលេខ២។
ដូច្នេះអ្វីដែលគេកំពុងចោទសួរនោះគឺថា តើ Apple នឹងបង្ហាញ AI ថ្មីណាមួយទៀតទេ? ឬគ្រាន់តែ UI និងឈ្មោះប្រព័ន្ធប្រតិបត្តិការខ្នាតតូច? វាត្រូវបានគេ សម្គាល់ថា ផ្លូវរបស់ Apple នៅក្នុង AI គឺ «marathon មិនមែន sprint» នោះទេ។ Apple ហាក់មិនបានចូលរួមពេញលេញក្នុង AI ពោលសូម្បីតែ Siri និង Apple Intelligence ក៏ស្ថិតនៅដំណាក់កាលពន្យារពេល។ ទោះបីជាយ៉ាងណាក៏ដោយ, WWDC ២០២៥ គឺជាវេទិកាមួយសំរាប់បង្ហាញពីវិស័យផ្សេងៗរបស់ Apple៕