(ភ្នំពេញ)៖ បំផុសស្មារតីសាមគ្គីគ្នាក្នុងសង្គមពិត! សរុប ៥០ម៉ឺនដុល្លារ លើកនេះ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរ ប្រមូលថវិកាឧបត្ថម្ភបន្ថែមសរុប ១០ម៉ឺនដុល្លារ ជូនវីរៈកងទ័ពជួរមុខ ដែលនៅប្រចាំការក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបង្គ្រប់ចំណាយសរុប ១០ម៉ឺនដុល្លារ ពីលើការសហការចូលរួមបរិច្ចាគតម្លៃខ្លួនរបស់កីឡាករទាំង ១០រូប និងការបរិច្ចាគតម្លៃ Live Broadcast ពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដើម្បីផ្តល់ជាថវិកា និងយកទៅឧបត្ថម្ភផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ចាំបាច់ ដល់កងទ័ពដែលឈរជើងនៅខេត្តឧត្តរមានជ័យ។
កាលពីពេលថ្មីៗនេះ សហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គឺលោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានចុះទៅប្រគល់ថវិកាឧបត្ថម្ភ ៤០ម៉ឺនដុល្លារផ្ទាល់ រួមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ៥០០០កេស រួចមកហើយដល់តំបន់ព្រំដែនខេត្តព្រះវិហារ។
ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរសុទ្ធសាធ ខ្មែរ ប៊ែវើរីជីស តែងតែវិនិយោគឥតឈប់ឈរលើទំនើបកម្ម បច្ចេកទេសថ្មី ដើម្បីធានាបាននូវផលិតផលគុណភាពស្តង់ដារពិភពលោក ចូលរួមបណ្តុះមនសិការខ្មែរ ប្រើប្រាស់ផលិតផលខ្មែរ និងតែងចូលរួមឧបត្ថម្ភគាំទ្រទៅសង្គមវិញស្ទើរគ្រប់ទម្រង់។ ជាក់ស្តែងដូចជា ទឹកពិសាកម្ពុជា ដែលតែងតែមានវត្តមានគ្រប់សកម្មភាពសង្គម ទទួលបានមេដាយមាសធំបំផុត Grand Gold ពីស្ថាប័នវាយតម្លៃគុណភាពពិភពលោក Monde Selection ទៀតផង។
ខ្មែរស្រលាញ់ខ្មែរ! ខ្មែរជួយខ្មែរទៅវិញទៅមក!៕