(បរទេស)៖ តោខៀវ Chelsea និងមេឃខៀវ Manchester City ជាក្រុមរបស់អង់គ្លេសដែលមានកៅអីលេងវគ្គចែកពូល FIFA Club World Cup 2025 ដែលមានអាមេរិកធ្វើម្ចាស់ផ្ទះ ចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទាំង Chelsea និង Man City នឹងលេងតំណាងឱ្យទ្វីបអឺរ៉ុប (UEFA) ក្នុងចំណោម ១២ក្រុមនៅ Club World Cup ក្រោមទម្រង់ថ្មីលើកដំបូងនេះ លេងរៀងរាល់ ៤ឆ្នាំ ក្រោយពេលកន្លងមកមានតែ ៧ក្រុមប៉ុណ្ណោះ និងប្រកួតជារៀងរាល់ចុងឆ្នាំ។

ជាការតក់សម្គាល់ផងដែរ Chelsea ជាអតីតជើងឯកអឺរ៉ុប UEFA Champions League 2021 ស្របពេល Man City ជាជើងឯកឆ្នាំ២០២៣ ដែលត្រូវបានកត់ត្រាទុកដោយ FIFA ក្នុងរយៈពេល ៤ឆ្នាំ មុនពេល Club World Cup ចាប់ផ្តើម គ្រាដែលបណ្តាក្រុមផ្សេងទៀត ត្រូវបានជ្រើសរើសដោយផ្អែកតាមចំណាត់ថ្នាក់។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាកររបស់ពួកគេ ដែលបានបញ្ជូនទៅ FIFA ដើម្បីលេងពាន Club World Cup 2025
I. Chelsea
១៖ អ្នកចាំទី-Robert Sanchez, Filip Jorgensen, Mike Penders និង Gaga Slonina។
២៖ ការពារ-Marc Cucurella, Tosin Adarabioyo, Benoit Badiashile, Levi Colwill, Mamadou Sarr, Moises Caicedo, Trevoh Chalobah, Reece James, Malo Gusto, Aaron Anselmino និង Josh Acheampong។
៣៖ បម្រើ-Pedro Neto, Enzo Fernandez, Cole Palmer, Noni Madueke, Dario Essugo, Andrey Santos, Kiernan Dwesbury-Hall និង Romeo Lavia។
៤៖ ប្រយុទ្ធ-Liam Delap, Nicolas Jackson, Christopher Nkunku, Tyrique George និង Marc Guiu។

II. Manchester City
១៖ អ្នកចាំទី-Ederson, Stefan Ortega និង Marcus Bettinelli។
២៖ ការពារ-Ruben Dias, John Stones, Nathan Ake, Rayan Ait-Nouri, Vitor Reis, Josko Gvardiol, Manuel Akanji, Abdukokir Khusanov និង Rico Lewis។
៣៖ បម្រើ-Tijjani Reijnders, Jeremy Doku, Nico Gonzalez, Rodri, Ilkay Gundogan, Bernardo Silva, Savinho, Matheus Nunes, Rayan Cherki, Phil Foden និង Nico O’Reilly។
៤៖ ប្រយុទ្ធ-Omar marmoush, Erling Haaland, Claudio Echeverri និង Oscar Bobb៕