(លីវើភូល)៖ ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Florian Wirtz បានថ្លែងថា រូបគេចង់ឈ្នះពានគ្រប់យ៉ាង និងរៀងរាល់ឆ្នាំផងដែរជាមួយហង្សក្រហម Liverpool ក្នុងថ្ងៃបង្ហាញខ្លួនផ្លូវជាមួយក្លិបអង់គ្លេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករវ័យទើបតែ ២២ឆ្នាំដែលបានផ្ទេរចេញពីក្លិប Bayer Leverkusen ក្រោមតម្លៃផ្ទេរប្រមាណ ១១៦លានផោននោះបានថ្លែងថា «ខ្ញុំចង់ឈ្នះពានគ្រប់យ៉ាង និងរៀងរាល់ឆ្នាំផងដែរជាមួយ Liverpool ដែលដំបូងឡើយ ពួកយើងត្រូវខិតខំធ្វើការរួមគ្នា។ រដូវកាលមុនពួកគេបានឈ្នះពាន Premier League ដែលវាជាគោលដៅរបស់ខ្ញុំដែរ ដើម្បីឈ្នះវាម្តងទៀត។ លើសពីនេះទៀត Champions League ក៏ស្ថិតក្នុងក្តីស្រមៃរបស់ខ្ញុំដែរ។ ខ្ញុំពិតជាខ្វាករខ្លាំងណាស់»។
Wirtz បានក្លាយជាសមាជិកថ្មីទី២ របស់ Liverpool នាទីផ្សារដោះដូរកីឡាករពេលនេះ ក្រោយការមកដល់របស់មិត្តរួមក្រុមនៅ Leverkusen ដូចគ្នាគឺ Jeremie Frimpong ក្នុងតម្លៃ ២៩.៥លានផោន។
រូបគេរកបាន ៥៧គ្រាប់ ពីការបង្ហាញខ្លួនសរុប ១៩៧ប្រកួត មុនពេលចាកចេញពី Leverkusen ក្នុងនាមកីឡាករទិញចូលថ្លៃជាងគេរបស់ហង្សក្រហម និងបានបំបែកកំណត់ត្រាចាស់របស់ខ្សែការពារហូឡង់ Virgil van Dijk ដែលត្រូវបាន Liverpool ទិញពីក្លិប Southampton ក្នុងតម្លៃ ៧៥លានផោនកាលឆ្នាំ២០១៨៕