(រីយ៉ាដ)៖ ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo បានបន្លាយកិច្ចសន្យាលេងឱ្យក្លិប Al-Nassr ២ឆ្នាំបន្ថែមទៀត ពោលគឺនឹងផុតកំណត់ដល់ឆ្នាំ២០២៧ បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាចុងខែមិថុនា ឆ្នាំ២០២៥។
នេះមានន័យថា គោលដៅរកឱ្យបាន ១០០០គ្រាប់ (១k) របស់កីឡាករវ័យ ៤០ឆ្នាំរូបនេះនៅតែបន្ត ក្រោយពេលមាន ៩៣៨គ្រាប់ដៃទាំងក្លិបអាជីព និងក្រុមជម្រើសជាតិបច្ចខែលព័រទុយហ្គាល់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្នុងសារយ៉ាងខ្លីដែល Ronaldo បានបង្ហោះនៅលើបណ្តាញសង្គម X បានឱ្យដឹងថា «ជំពូកថ្មីនឹងបន្តចាប់នៅទីនេះទៀត ទាំងការជំរុញចិត្ត និងក្តីស្រមៃ។ តោះបន្តសាងប្រវត្តិសាស្រ្តីទៀតទាំងអស់គ្នា»។
ក្រោយពីការរួមរស់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ ក្រោយពេលផុតកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយ Manchester United ប្រធានក្រុមព័រទុយហ្គាល់រូបនេះ រកបាន ៩៩គ្រាប់ ពីការចូលលេងបាន ១១១ប្រកួតផងដែរជាមួយ Al-Nassr៕