(អ៉ីតាលី)៖ ក្រុមបាល់ទាត់ Inter Milan ពេលនេះបានទទួលហិរញ្ញប្បទាននៅទឹកប្រាក់ប្រមាណ ៣៥០លានអឺរ៉ូ ដែលស្មើនឹងប្រមាណ ៤១១លានដុល្លារ តាមរយៈក្រុមហ៊ុនមូលនិធិវិនិយោគឯកជនរបស់សហរដ្ឋអាមេរិក ដែលនឹងធានាបានរហូតដល់ឆ្នាំ២០៣០ ក្នុងការសងបំណុលដើមនៅឆ្នាំ២០២៧ ។
កាលពីឆ្នាំមុន មូលនិធិវិនិយោគរបស់សហរដ្ឋអាមេរិក Oaktree Capital Management បានកាន់កាប់ភាគហ៊ុន Inter បន្ទាប់ពីម្ចាស់ភាគហ៊ុនភាគជាច្រើនរបស់ក្លិបនេះបានខកខានការបង់ប្រាក់ចំនួន ៣៩៥លានអឺរ៉ូ។ ខណៈក្លិបបានឱ្យដឹងផងថា សម្រាប់ការរុះរើបំណុលនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុប្រចាំក្លិប។
ជាមួយគ្នានេះក្លិបបានឱ្យទៀតថា ចំនួនទឹកប្រាក់ទាប និងថ្លៃដើមទុនដែលសម្រេចបានសម្រាប់ការដាក់ភាគហ៊ុនឯកជននេះជាជំហានមួយទៀតក្នុងការប្តេជ្ញាចិត្តរបស់ Oaktree ចំពោះភាពជោគជ័យរយៈពេលវែងមួយ និងធ្វើឱ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុរបស់ក្លិប ។ ដែលធ្វើទៅតាមគោលការកាលពីដើមខែនេះ ដែលក្លិបបានគិតទុកជាមុនថា ខ្លួនគ្រោងនឹងប្តូរយកសញ្ញាប័ណ្ណបែបនេះ។
សូមជម្រាបផងថា ក្លិប Inter Milan ពេលនេះបានកំពុងប្រកួតប្រជែងដណ្តើមពានរង្វាន់ព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលកំពុងលេងនៅអាមេរិក នឹងបានឆ្លងចូលដល់វគ្គ ១៦ក្រុមផងដែរ ក្រោយពេលពួកគេបានចាញ់ក្រុម Paris St Germain ក្នុងលទ្ធផល ៥-០ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League កាលពីខែមុន ៕