(ហ្សាការតា)៖ អ្នកឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៩,៧៧១នាក់ហើយ បន្ទាប់ពីករណីឆ្លងថ្មីចំនួន២៦០ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះ មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើន ដល់ ៧៨៤នាក់ ផងដែរ ក្រោយមានអ្នកស្លាប់បន្ថែម១១នាក់។ លោកបន្ថែមទៀតថា អ្នកជំងឺ១,៣៩១នាក់ បានជាសះស្បើយឡើងវិញ ហើយមនុស្សច្រើនជាង ៦៧,៧០០នាក់ បានទទួលការធ្វើតេស្ដរក COVID-19។ ចំណែកឯ រដ្ឋធានីហ្សាការតា នៅតែបន្តរ៉ាប់រងចំនួនអ្នកឆ្លងច្រើនជាងគេដដែល នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕