(បរទេស)៖ គិតត្រឹមម៉ោង ៥៖៣០នាទីល្ងាចថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១២ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៣,៥៨២,៧៣៥នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ២៤៨,៥៦៦នាក់បានស្លាប់បាត់បង់ជីវិត និង ១,១៦០,០៨០នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺបានកើនដល់ ១៥២ប្រទេស និងដែនដីហើយ ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៤៧។
ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១៥២ ដែលមានអ្នកឆ្លង COVID-19 ចាប់ពី ១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០៖
១៖ សហរដ្ឋអាមេរិក (USA)
២៖ ប្រទេសអេស៉្បាញ (Spain)
៣៖ ប្រទេសអ៉ីតាលីតាលី(Italy)
៤៖ ចក្រភពអស់គ្លេស (UK)
៥៖ ប្រទេសបារាំង (France)
៦៖ ប្រទេសអាល្លឺម៉ង់(Germany)
៧៖ ប្រទេសរុស្ស៊ី (Russia)
៨៖ ប្រទេសតួកគី (Turkey)
៩៖ ប្រទេសប្រេស៊ីល (Brazil)
១០៖ ប្រទេសអ៊ីរ៉ង់ (Iran)
១១៖ ប្រទេសចិន (China)
១២៖ ប្រទេសកាណាដា (Canada)
១៣៖ ប្រទេសបែលហ្ស៊ិក (Belgium)
១៤៖ ប្រទេសប៉េរូ (Peru)
១៥៖ ប្រទេសឥណ្ឌា (India)
១៦៖ ប្រទេសហូឡង់ (Netherlands)
១៧៖ ប្រទេសស្វីស (Switzerland)
១៨៖ ប្រទេសអេក្វាឌ័រ (Ecuador)
១៩៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)
២០៖ ប្រទេសព័រទុយហ្កាល់ (Portugal)
២១៖ ប្រទេសម៉ិកស៊ីកូ (Mexico)
២២៖ ប្រទេសស៊ុយអែត (Sweden)
២៣៖ ប្រទេសអៀរឡង់ (Ireland)
២៤៖ ប្រទេសប៉ាគីស្ថាន (Pakistan)
២៥៖ ប្រទេសឈីលី (Chile)
២៦៖ ប្រទេសសិង្ហបុរី (Singapore)
២៧៖ ប្រទេសបេឡារុស្ស (Belarus)
២៨៖ ប្រទេសអ៉ីស្រាអែល (Israel)
២៩៖ ប្រទេសអូទ្រីស (Austria)
៣០៖ ប្រទេសកាតា (Qatar)
៣១៖ ប្រទេសជប៉ុន (Japan)
៣២៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)
៣៣៖ ប្រទេសប៉ូឡូញ (Poland)
៣៤៖ ប្រទេសរូម៉ានី (Romania)
៣៥៖ ប្រទេសអ៊ុយក្រែន (Ukraine)
៣៦៖ ប្រទេសឥណ្ឌូណេស៊ី (Indonesia)
៣៧៖ ប្រទេសកូរ៉េខាងត្បូង (S. Korea)
៣៨៖ ប្រទេសបង់ក្លាដែស (Bangladesh)
៣៩៖ ប្រទេសដាណឺម៉ាក (Denmark)
៤០៖ ប្រទេសហ្វីលីពីន (Philippines)
៤១៖ ប្រទេសស៊ែប៊ី (Serbia)
៤២៖ សាធារណរដ្ឋដូមេនីកែន (Dominican Republic)
៤៣៖ ប្រទេសន័រវេស (Norway)
៤៤៖ ប្រទេសឆែក (Czechia)
៤៥៖ ប្រទេសកូឡុំប៊ី (Colombia)
៤៦៖ ប្រទេសប៉ាណាម៉ា (Panama)
៤៧៖ ប្រទេសអូស្ត្រាលី (Australia)
៤៨៖ អាហ្វ្រិកខាងត្បូង (South Africa)
៤៩៖ ប្រទេសអេហ្ស៊ីប(Egypt)
៥០៖ ប្រទេសម៉ាឡេស៊ី (Malaysia)
៥១៖ ប្រទេសហ្វាំងឡង់ (Finland)
៥២៖ ប្រទេសម៉ារ៉ុក (Morocco)
៥៣៖ ប្រទេសគុយវ៉ែត (Kuwait)
៥៤៖ ប្រទេសអាហ្សង់ទីន (Argentina)
៥៥៖ ប្រទេសអាល់ហ្សេរី (Algeria)
៥៦៖ ប្រទេសម៉ុលដាវី (Moldova)
៥៧៖ ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
៥៨៖ ប្រទេសលុចសំបួ (Luxembourg)
៥៩៖ ប្រទេសបារ៉ែន (Bahrain)
៦០៖ ប្រទេសហុងគ្រី (Hungary)
៦១៖ ប្រទេសថៃ (Thailand)
៦២៖ ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)
៦៣៖ ប្រទេសអ៊ូម៉ង់ (Oman)
៦៤៖ ប្រទេសក្រិក (Greece)
៦៥៖ ប្រទេសនីហ្សេរីយ៉ា (Nigeria)
៦៦៖ ប្រទេសអាមេនី (Armenia)
៦៧៖ ប្រទេសអ៊ីរ៉ាក់ (Iraq)
៦៨៖ ប្រទេសហ្គាណា (Ghana)
៦៩៖ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)
៧០៖ ប្រទេសក្រូអាត (Croatia)
៧១៖ ប្រទេសកាមេរូន (Cameroon)
៧២៖ ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)
៧៣៖ ប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (Bosnia and Herzegovina)
៧៤៖ ប្រទេសអ៊ីស្លង់ (Iceland)
៧៥៖ ប្រទេសអេស្តូនី (Estonia)
៧៦៖ ប្រទេសគុយបា (Cuba)
៧៧៖ ប្រទេសប៊ុលហ្គារី (Bulgaria)
៧៨៖ ប្រទេសបូលីវី (Bolivia)
៧៩៖ ប្រទេសហ្គីណេ (Guinea)
៨០៖ ម៉ាសេដូនខាងជើង (North Macedonia)
៨១៖ ប្រទេសនូវែលសេឡង់ (New Zealand)
៨២៖ ប្រទេសស្លូវេនី (Slovenia)
៨៣៖ ប្រទេសលីទុយអានី (Lithuania)
៨៤៖ ប្រទេសស្លូវ៉ាគី (Slovakia)
៨៥៖ ប្រទេសកូដវ័រ (Ivory Coast)
៨៦៖ ប្រទេសសេណេហ្គាល់ (Senegal)
៨៧៖ ប្រទេសជីប៊ូទី (Djibouti)
៨៨៖ ប្រទេសហុងឌូរ៉ាស (Honduras)
៨៩៖ ទីក្រុងហុងកុង (Hong Kong)
៩០៖ ប្រទេសទុយនីស៊ី (Tunisia)
៩១៖ ប្រទេសឡាតវី (Latvia)
៩២៖ ប្រទេសស៊ីប (Cyprus)
៩៣៖ ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)
៩៤៖ ប្រទេសអាល់បានី (Albania)
៩៥៖ ប្រទេសនីហ្សេ (Niger)
៩៦៖ ប្រទេសអង់ដូរ៉ា (Andorra)
៩៧៖ ប្រទេសកូស្តារីកា (Costa Rica)
៩៨៖ ប្រទេសលីបង់ (Lebanon)
៩៩៖ ប្រទេសសូម៉ាលី (Somalia)
១០០៖ ប្រទេសស្រីលង្កា (Sri Lanka)
១០១៖ ប្រទេសហ្គាតេម៉ាឡា (Guatemala)
១០២៖ ប្រទេសកុងហ្គោ (DRC)
១០៣៖ ប្រទេសស៊ូដង់ (Sudan)
១០៤៖ ប្រទេសប៊ូគីណាហ្វាសូ (Burkina Faso)
១០៥៖ ប្រទេសអ៊ុយរ៉ាហ្គាយ (Uruguay)
១០៦៖ ប្រទេសម៉ាយតូត (Mayotte)
១០៧៖ ប្រទេសហ្សកហ្ស៊ី (Georgia)
១០៨៖ ប្រទេសសាន់ម៉ារីណូ (San Marino)
១០៩៖ ប្រទេសម៉ាលី (Mali)
១១០៖ ប្រទេសអែលសាវ៉ាឌ័រ (El Salvador)
១១១៖ ប្រជុំកោះឆានែល (Channel Islands)
១១២៖ ប្រទេសម៉ាល់ឌីវ (Maldives)
១១៣៖ ប្រទេសតង់ហ្សានី (Tanzania)
១១៤៖ ប្រទេសម៉ាល់តា (Malta)
១១៥៖ ប្រទេសហ្សាម៉ាអ៊ីក (Jamaica)
១១៦៖ ប្រទេសកេនយ៉ា (Kenya)
១១៧៖ ប្រទេសហ្ស៊កដានី (Jordan)
១១៨៖ ដែនដីកោះតៃវ៉ាន់ (Taiwan)
១១៩៖ ដែនកោះ Reunion
១២០៖ ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
១២១៖ ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)
១២២៖ តំបន់ប៉ាឡេស្ទីន (Palestine)
១២៣៖ ប្រទេសហ្គាបុង (Gabon)
១២៤៖ ប្រទេសម៉ូរីស (Mauritius)
១២៥៖ ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro)
១២៦៖ ដែនដីកោះ Isle of Man
១២៧៖ ប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea)
១២៨៖ ប្រទេសវៀតណាម (Vietnam)
១២៩៖ ប្រទេសរ៉ាវ៉ាន់ដា (Rwanda)
១៣០៖ ប្រទេសហ្គីណេ - ប៊ីសៅ (Guinea-Bissau)
១៣១៖ ប្រទេសកុងហ្គោ (Congo)
១៣២៖ ប្រជុំកោះហ្វ៊ែរ៉ូ (Faeroe Islands)
១៣៣៖ ប្រទេសម៉ាទីនីក (Martinique)
១៣៤៖ ប្រទេសសៀរ៉ាឡេអូន (Sierra Leone)
១៣៥៖ ប្រទេសខាបាវេដ (Cabo Verde)
១៣៦៖ ប្រទេសលីបេរីយ៉ា (Liberia)
១៣៧៖ ប្រទេសមីយ៉ាន់ម៉ា (Myanmar)
១៣៨៖ ប្រទេសហ្គូដាឡូយ (Guadeloupe)
១៣៩៖ ប្រទេសម៉ាដាហ្គាស្ការ (Madagascar)
១៤០៖ ដែនកោះហ្គីប្រាល់តា (Gibraltar)
១៤១៖ ប្រទេសអេត្យូពី (Ethiopia)
១៤២៖ ប្រទេសប្រ៊ុយណេ (Brunei)
១៤៣៖ ប្រទេសតាជីគីស្ថាន (Tajikistan)
១៤៤៖ ដែនដីបារាំងនៅឯនាយសមុទ្រ(French Guiana)
១៤៥៖ ប្រទេសតូហ្គោ (Togo)
១៤៦៖ ប្រទេសហ្សំបៀ (Zambia)
១៤៧៖ ប្រទេសកម្ពុជា (Cambodia)
១៤៨៖ ប្រទេសឆាដ (Chad)
១៤៩៖ រដ្ឋដីកោះទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)
១៥០៖ ដែនកោះឯនាយសមុទ្ររបស់អង់គ្លេស (Bermuda)
១៥១៖ ប្រទេសអេស្វាទីនី (Eswatini)
១៥២៖ ប្រទេសអារូបា (Aruba)
កំណត់សម្គាល់៖ Country (ប្រទេស), Total cases (ចំនួនករណីឆ្លងសរុប), New cases (ចំនួនករណីឆ្លងថ្មី), Total Death (ចំនួនអ្នកស្លាប់សរុប), New Death (ចំនួនអ្នកទើបស្លាប់), Total Recovered (ចំនួនអ្នកជាសះស្បើយសរុប), Active Cases (ចំនួនអ្នកកំពុងសម្រាកក្នុងពេទ្យ), និង Serious/ Critical (ចំនួនអ្នកជំងឺធ្ងន់ធ្ងរខ្លាំង)។
ខាងក្រោមនេះគឺជាតារាងនៃប្រទេស និងដែនដីទាំង ១៥២ដែលបង្ហាញពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបពីជំងឺ COVID-19៖