(អន្តរជាតិ)៖ នៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានកើតឡើង ដែលប្រាកដណាស់ថា ជំងឺរាតត្បាតសកល COVID-19 នៅតែជាប្រធានបទក្តៅគគុក សម្រាប់គ្រប់បណ្តាប្រទេសទាំងអស់ ដោយសារតែវាបានចម្លង ដល់មនុស្សរាប់លាននាក់ និងសម្លាប់ជីវិតមនុស្សរាប់សែននាក់។
ទោះជាបែបនេះក្តី ព្រឹត្តិការណ៍នយោបាយអន្តរជាតិសំខាន់ៗមួយចំនួនទៀត ក៏បានកើតមានឡើងផងដែរ។ ខាងក្រោមនេះគឺជាកម្រងរូបភាព នៃព្រឹត្តិការណ៍សំខាន់ៗទូទាំងពិភពលោក៖
១៖ មន្ត្រីជាន់ខ្ពស់ WHO មួយរូបបានលើកឡើងថា យើងកំពុងស្ថិតនៅចំចំណុចកណ្តាល នៃការប្រយុទ្ធដើម្បីជីវិត ខណៈ COVID-19 នៅតែបង្កគ្រោះថ្នាក់ខ្លាំងដដែល រហូតទាល់តែវ៉ាក់សាំងត្រូវបង្កើត។
២៖ ទីបំផុតប្រេស៊ីលលោតចូលក្រុមប្រទេស ដែលមានអ្នកឆ្លងជំងឺ COVID-19 រហូតដល់រាប់សែនករណី!
៣៖ នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសអូសបន្លាយពេលដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ព្រោះតែស្ថានការណ៍ COVID-19 បន្តស្ថិតក្នុងសភាពធ្ងន់ធ្ងរ
៤៖ អាចម៍ផ្កាយតូចមួយទើបហោះកាត់ភពផែនដី នៅពេលទាបភ្លឺថ្ងៃចន្ទនេះ ក្នុងគម្លាតតែជាង២សែនគីឡូម៉ែត្រ
៥៖ កូរ៉េខាងត្បូងនឹងចាប់ផ្តើមបើកសាលាឲ្យសិស្សចូលរៀនវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីរក្សាបានអត្រាឆ្លង COVID-19 នៅកម្រិតទាបបំផុត
៦៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «បេសកកម្មរបស់យើងនៅដដែល នោះគឺការបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើង បោះចោលនុយក្លេអ៊ែរ ដើម្បីឲ្យប្រជាជនមានអនាគតភ្លឺស្វាង»
៧៖ គ្រាន់តែកាត់បន្ថយការរឹតត្បិតបានពីរថ្ងៃ ករណីឆ្លងជំងឺ COVID-19 ផ្ទុះឡើងវិញ នៅអាហ្វ្រិកខាងត្បូង