(បរទេស)៖ នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើនមានឡើង ក្នុងនោះមានទាំងព្រឹត្តិការណ៍នយោបាយ សន្តិសុខ និងអ្វីដែលសំខាន់បំផុតនោះ គឺជំងឺរាតត្បាតសកល COVID-19 ដែលកំពុងបង្កបញ្ហាកាន់តែអាក្រក់ ខ្លាំងឡើងៗសម្រាប់អន្តរជាតិ។
ដូច្នេះចង់ដឹងថា ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះ សូមទស្សនាកម្រងរូបជាបន្តបន្ទាប់ដូចខាងក្រោម៖
១៖ ប្រជាជនអឺរ៉ុប រីករាយថ្ងៃចុងសប្ដាហ៍ ក្រោមពន្លឺព្រះអាទិត្យជាថ្មី ខណៈវិធានការរឹតត្បឹតប្រឆាំង COVID-19 ត្រូវបន្ធូរបន្ថយ
២៖ ព្រះមហាក្សត្រម៉ាឡេស៊ីចេញរាជសារ អំពាវនាវកុំឲ្យបង្កវិបត្តិនយោបាយថ្មីទៀត ក្នុងឱកាសបើកកិច្ចប្រជុំសភាលើកដំបូង គិតចាប់តាំងពីមាននាយករដ្ឋមន្រ្តីថ្មី
៣៖ ប្រទេសចិនបញ្ជូនក្រុមអ្នកជំនាញឱ្យទៅស៊ើបអង្កេត រកមូលហេតុស្លាប់របស់ អគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីស្រាអែល
៤៖ អ៉ីស្រាអែលមានរដ្ឋាភិបាលថ្មី ខណៈលោកនាយករដ្ឋមន្ត្រី Netanyahu សន្យាកាត់យកទឹកដីប៉ាឡេស្ទីនបន្ថែមទៀត
៥៖ គុយវ៉ែត និងកាតាកំណត់ឲ្យប្រជាជនពាក់ម៉ាសជាកំហិត បើមិនដូច្នោះនឹងត្រូវរងពិន័យជាប្រាក់ ឬជាប់គុកតែម្តង
៦៖ ឥណ្ឌាត្រូវបង្ខំចិត្តជម្លៀសខ្លួនប្រជាជនទៅកាន់ទីសុវត្ថិភាព ចំពោះមុខការរាតត្បាតនៃ COVID-19 ដោយសារតែព្យុះស៊ីក្លូនកំពុងឆ្ពោះទៅ ភាគខាងកើតប្រទេស
៧៖ យន្តហោះអវកាសដ៏អាថ៌កំបាំងរបស់អាមេរិក ហោះឡើងទៅទីអវកាសដើម្បីបំពេញប្រតិបត្តិការជាថ្មីម្តងទៀត