(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,៣៩៧,៨៤៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៤៣,៥៩៧នាក់ និងជាសះស្បើយឡើងវិញ ២,២៤៤,៨៣៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៦៦៦,៨០១នាក់ ស្លាប់ចំនួន ៩៨,៦៧៤នាក់ និងជាសះស្បើយចំនួន ៤៤៦,៨៧៤នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖