(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។

១៖ ដែនកោះម៉ាល់ឌីវដ៏តូច មានអ្នកឆ្លងជំងឺ COVID-19 កើនដល់ជិត ១,៦០០នាក់។

 

២៖ ក្រុមហ៊ុន Google លើកពេលព្រឹត្តិការណ៍បង្ហាញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី Android 11 ដោយសារបាតុកម្មនៅអាមេរិក។

 

៣៖ លើកនេះឥណ្ឌាបំបែកកំណត់ត្រា២ព្រមគ្នា ដោយមានអ្នកឆ្លង COVID-19 ច្រើនបំផុតជិត ៨,០០០នាក់ និងស្លាប់២៦៥នាក់ ក្នុងពេលតែ១ថ្ងៃ។

 

៤៖ បាតុកម្មដ៏ហិង្សាបន្តរីករាលដាលទូទាំងអាមេរិក ជុំវិញករណីបុរសស្បែកខ្មៅត្រូវប៉ូលិសអាមេរិក សង្កត់ករហូតដល់ស្លាប់, អតីតប៉ូលិសរងការចោទប្រកាន់ជាផ្លូវការ។

 

៥៖ មីយ៉ាន់ម៉ារកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ចំនួន១៧នាក់ទៀត ធ្វើឲ្យករណីឆ្លងសរុបកើនដល់២២៤នាក់ ក្នុងនោះជាសះស្បើយជាងពាក់កណ្តាល។

 

៦៖ អធិការបតីអាល្លឺម៉ង់ បដិសេធការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ក្នុងការចូលរួមកិច្ចប្រជុំកំពូល G7 នៅវ៉ាស៊ីនតោន។

 

៧៖ កូរ៉េខាងត្បូងថយមួយជំហាន ដោយកាត់បន្ថយចំនួនសិស្សទៅសាលារៀន ចំពោះមុខសញ្ញាផ្ទុះឡើងវិញនៃ COVID-19។