(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៩,២៦៨ករណីថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤០៥,៨៤៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកជំងឺ COVID-19 ថ្មី ១៣៨នាក់ ក៏បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នាផងដែរ នាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤,៦៩៣នាក់។ បើតាមអាជ្ញាធរ សុខាភិបាលរុស្ស៊ី មនុស្ស ១៧១,៨៨៣នាក់ បានជាសះស្បើយឡើងវិញ ហើយមនុស្សជាង ១០,៦លាននាក់ បានទទួលការធ្វើតេស្ដរក COVID-19។ បច្ចុប្បន្ន រុស្ស៊ីគឺជា ប្រទេសមានអ្នកឆ្លង COVID-19 ច្រើនលំដាប់ទី៣ នៅលើពិភពលោក តាមពីក្រោយប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក៕