(អាមេរិក)៖ ការធ្វើបាតុកម្មរបស់ ក្រុមបាតុកររាប់ម៉ឺននាក់នៅសហរដ្ឋអាមេរិក កាន់តែកញ្ជ្រោលខ្លាំងឡើង រហូតដល់ប៉ូលិសបានប្រើប្រាស់ហិង្សា មកលើក្រុមបាតុករបណ្តាលឲ្យមានស្លាប់ និងរបួសផងដែរ។

ជាក់ស្តែងតាមរយៈវីដេអូឃ្លីបដែលបង្ហោះតាមប្រព័ន្ធអ៊ីនធឺណេត បានបង្ហាញឲ្យឃើញពីក្រុមបាតុកររាប់ម៉ឺននាក់ ដើរដង្ហែគ្នាតាមដងផ្លូវ ធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសអាមេរិក និងទាមទាររកយុត្តិធម៌ ឱ្យបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ដែលបានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារប៉ូលិសអាមេរិកសង្កត់ករហូតដល់ថប់ដង្ហើមស្លាប់។

ក្រៅពីដើរដង្ហែធ្វើបាតុកម្មហើយនោះ ក្រុមបាតុករត្រូវបានប៉ូលិសបើករថយន្តបុកបណ្តាលឲ្យស្លាប់ និងរបួសផងដែរ។ ជាងនេះទៅទៀតនោះ ក្នុងវីដេអូឃ្លីបមួយ គេឃើញមានរថយន្តកុងតឺន័រមួយគ្រឿង បើកកិនបាតុករគាបជាប់នឹងកង់រថយន្ត ដែលឃើញទៅគួរឲ្យខ្លោចផ្សារទីបំផុត៕

សូមទស្សនាវីដេអូនៃការប្រើហិង្សាបង្ក្រាបលើកក្រុមបាតុកររបស់ប៉ូលិសអាមេរិក៖