(បារាំង)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល Evian Championship ជាការប្រកួតធំមួយក្នុងចំណោមការប្រកួតវាយកូនគោលរបស់ស្ត្រី ត្រូវបានគេលុបចោល ដោយសារតែការរីករាលដាលនៃជំងឺ COVID-19, នេះបើតាមអ្នករៀបចំកម្មវិធីបានឲ្យដឹងនៅថ្ងៃអង្គារនេះ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៩ ខែមិថុនានេះ បានឲ្យដឹងថា ការប្រកួតដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហាខាងមុខ នៅក្លឹបវាយកូនគោល Evian Resort Golf Club ស្ថិតក្នុងប្រទេសបារាំងនេះត្រូវបានគេប្រកាសលុបចោលវិញ ដោយសារតែការរីករាលដាលនៃជំងឺ COVID-19។
ជាមួយនឹងភាពមិនប្រាកដប្រជា ដែលកំពុងកើតមានជុំវិញការរឹតបន្តឹងការធ្វើដំណើរ និងតម្រូវការ ដាច់ដោយឡែករបស់រដ្ឋាភិបាលបារាំង, គណៈកម្មាធិការរៀបចំកម្មវិធី បានសន្និដ្ឋានថា លក្ខខណ្ឌសម្រាប់ «ព្រឹត្តិការណ៍ដែលមានសុវត្ថិភាព» គឺមិនមាននោះទេ ដូច្នេះទើបសម្រេចលុបកម្មវិធីចោល៕