(សិង្ហបុរី)៖ ក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ សិង្ហបុរីបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៤០៧នាក់ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ ៤០,៦០៤នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។
បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ គឺសឹងតែទាំងអស់ជាករណីឆ្លងនៅតាមអគារស្នាក់នៅ សម្រាប់ពលករបរទេសដែលធ្វើការ នៅសិង្ហបុរី ហើយ០៩ករណីប៉ុណ្ណោះជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។ ចំណែកឯ ចំនួនអ្នកជំងឺដែលបានស្លាប់ នៅក្នុងប្រទេសដីកោះដ៏តូចនេះគឺមាន ២៦នាក់ ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រសួងសុខាភិបាលសិង្ហបុរី នៅល្ងាចថ្ងៃអាទិត្យនេះ។
ក្នុងចំណោមអ្នកដែលបានឆ្លង COVID-19 ទាំងជិត ៤០,៦០៤នាក់នៅសិង្ហបុរី គឺមាន ២៨,៨០៨នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ៕