(វីយែ្យន)៖ បុរសម្នាក់ នៅក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ត្រូវបានផាកពិន័យជាប្រាក់ ៥០០អឺរ៉ូ ឬជិតស្មើនឹង៥៦១ដុល្លារ ដោយសារតែរូបគេមានចេតនាផោម ដាក់ប៉ូលិស។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។
ហេតុការណ៍ផាកពិន័យនេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ប៉ុន្តែវានៅតែភាពចម្រូងចម្រាស និងការរិះគន់លើប៉ូលិសដែលនៅក្នុងសប្ដាហ៍នេះ។ ខាងប៉ូលិសនៅថ្ងៃអង្គារសប្ដាហ៍នេះ បានការពារការសម្រេចចិត្តរបស់ពួកគេក្នុងការផាកពិន័យបុរសខាងលើ ដោយសារតែរូបគេមានចេតនាផោមដាក់ពួកគេ ដែលនេះ ជាទង្វើគ្មានសីលធម៌នៅតាមទីសាធារណៈ។
តែយ៉ាងនេះក្ដី បើតាមប៉ូលិសអូទ្រីស ការផាកពិន័យនេះអាចនឹងត្រូវបានប្ដឹងទាស់៕