(ញូដេលី)៖ នៅក្នុងរបាយការណ៍ COVID-19 ប្រចាំថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះឥណ្ឌាបានប្រកាសពីការរកឃើញអ្នកថ្មីៗ ១៨,៥៥២នាក់ និងស្លាប់ ៣៨៤នាក់ទៀតនៅក្នុងពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្រោយការបូកបន្ថែមតួលេខខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ៥០៨,៩៥៣ករណី ក្នុងនោះស្លាប់កើនដល់ ១៥,៦៨៥នាក់ និងជាសះស្បើយឡើងវិញ ២៩៦,០២៨នាក់។ តាមរយៈតួលេខនេះ ឥណ្ឌាជាប្រទេសដែលមានករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេលំដាប់ទី ៤ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ និងថ្ងៃទី១៦ ខែមិថុនា នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានកោះប្រជុំអភិបាលរដ្ឋទាំងអស់តាមវីដេអូខុនហ្វ្រិន ដើម្បីស្វះស្វែងរកវិធី ទប់ស្កាត់ការឆ្លងជំងឺ COVID-19 ឲ្យបានកាន់តែខ្លាំងក្លាជាងមុន ប៉ុន្តែទោះបីជាមានការរឹតបន្តឹង និងបន្តវិធានការបិទប្រទេសយ៉ាងណាក៏ដោយ ក៏អត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃ មិនបានបង្ហាញសញ្ញាថាចុះថយបន្តិចនោះដែរ៕