(បរទេស)៖ គិតត្រឹមម៉ោង ៥៖០០នាទីល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៩,៩២៧,៩៦៨នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៤៩៧,៣៦៣នាក់បានស្លាប់បាត់បង់ជីវិត និង ៥,៣៧៧,៤៥៧នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៧៩ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧៤។
ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១៧៩ ដែលមានអ្នកឆ្លង COVID-19 ចាប់ពី ១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៥៖០០នាទីល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០៖
១៖ សហរដ្ឋអាមេរិក (USA)
២៖ ប្រទេសប្រេស៊ីល (Brazil)
៣៖ ប្រទេសរុស្ស៊ី (Russia)
៤៖ ប្រទេសឥណ្ឌា (India)
៥៖ ចក្រភពអស់គ្លេស (UK)
៦៖ ប្រទេសអេស៉្បាញ (Spain)
៧៖ ប្រទេសប៉េរូ (Peru)
៨៖ ប្រទេសឈីលី (Chile)
៩៖ ប្រទេសអ៉ីតាលីតាលី(Italy)
១០៖ ប្រទេសអ៊ីរ៉ង់ (Iran)
១១៖ ប្រទេសម៉ិកស៊ីកូ (Mexico)
១២៖ ប្រទេសប៉ាគីស្ថាន (Pakistan)
១៣៖ ប្រទេសតួកគី (Turkey)
១៤៖ ប្រទេសអាល្លឺម៉ង់(Germany)
១៥៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)
១៦៖ ប្រទេសបារាំង (France)
១៧៖ ប្រទេសបង់ក្លាដែស (Bangladesh)
១៨៖ អាហ្វ្រិកខាងត្បូង (South Africa)
១៩៖ ប្រទេសកាណាដា (Canada)
២០៖ ប្រទេសកាតា (Qatar)
២១៖ ប្រទេសកូឡុំប៊ី (Colombia)
២២៖ ប្រទេសចិន (China)
២៣៖ ប្រទេសស៊ុយអែត (Sweden)
២៤៖ ប្រទេសអេហ្ស៊ីប(Egypt)
២៥៖ ប្រទេសបែលហ្ស៊ិក (Belgium)
២៦៖ ប្រទេសបេឡារុស្ស (Belarus)
២៧៖ ប្រទេសអាហ្សង់ទីន (Argentina)
២៨៖ ប្រទេសអេក្វាឌ័រ (Ecuador)
២៩៖ ប្រទេសឥណ្ឌូណេស៊ី (Indonesia)
៣០៖ ប្រទេសហូឡង់ (Netherlands)
៣១៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)
៣២៖ ប្រទេសគុយវ៉ែត (Kuwait)
៣៣៖ ប្រទេសសិង្ហបុរី (Singapore)
៣៤៖ ប្រទេសអ៊ុយក្រែន (Ukraine)
៣៥៖ ប្រទេសអ៊ីរ៉ាក់ (Iraq)
៣៦៖ ប្រទេសព័រទុយហ្កាល់ (Portugal)
៣៧៖ ប្រទេសអ៊ូម៉ង់ (Oman)
៣៨៖ ប្រទេសហ្វីលីពីន (Philippines)
៣៩៖ ប្រទេសប៉ូឡូញ (Poland)
៤០៖ ប្រទេសស្វីស (Switzerland)
៤១៖ ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)
៤២៖ ប្រទេសប៉ាណាម៉ា (Panama)
៤៣៖ សាធារណរដ្ឋដូមេនីកែន (Dominican Republic)
៤៤៖ ប្រទេសបូលីវី (Bolivia)
៤៥៖ ប្រទេសរូម៉ានី (Romania)
៤៦៖ ប្រទេសអៀរឡង់ (Ireland)
៤៧៖ ប្រទេសបារ៉ែន (Bahrain)
៤៨៖ ប្រទេសអាមេនី (Armenia)
៤៩៖ ប្រទេសនីហ្សេរីយ៉ា (Nigeria)
៥០៖ ប្រទេសអ៉ីស្រាអែល (Israel)
៥១៖ ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
៥២៖ ប្រទេសជប៉ុន (Japan)
៥៣៖ ប្រទេសអូទ្រីស (Austria)
៥៤៖ ប្រទេសហុងឌូរ៉ាស (Honduras)
៥៥៖ ប្រទេសហ្គាណា (Ghana)
៥៦៖ ប្រទេសហ្គាតេម៉ាឡា (Guatemala)
៥៧៖ ប្រទេសម៉ុលដាវី (Moldova)
៥៨៖ ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)
៥៩៖ ប្រទេសស៊ែប៊ី (Serbia)
៦០៖ ប្រទេសអាល់ហ្សេរី (Algeria)
៦១៖ ប្រទេសដាណឺម៉ាក (Denmark)
៦២៖ ប្រទេសកូរ៉េខាងត្បូង (S. Korea)
៦៣៖ ប្រទេសកាមេរូន (Cameroon)
៦៤៖ ប្រទេសនេប៉ាល់ (Nepal)
៦៥៖ ប្រទេសម៉ារ៉ុក (Morocco)
៦៦៖ ប្រទេសឆែក (Czechia)
៦៧៖ ប្រទេសស៊ូដង់ (Sudan)
៦៨៖ ប្រទេសន័រវេស (Norway)
៦៩៖ ប្រទេសកូដវ័រ (Ivory Coast)
៧០៖ ប្រទេសម៉ាឡេស៊ី (Malaysia)
៧១៖ ប្រទេសអូស្ត្រាលី (Australia)
៧២៖ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)
៧៣៖ ប្រទេសហ្វាំងឡង់ (Finland)
៧៤៖ ប្រទេសកុងហ្គោ (DRC)
៧៥៖ ប្រទេសសេណេហ្គាល់ (Senegal)
៧៦៖ ម៉ាសេដូនខាងជើង (North Macedonia)
៧៧៖ ប្រទេសតាជីគីស្ថាន (Tajikistan)
៧៨៖ ប្រទេសអែលសាវ៉ាឌ័រ (El Salvador)
៧៩៖ ប្រទេសហៃទី (Haiti)
៨០៖ ប្រទេសកេនយ៉ា (Kenya)
៨១៖ ប្រទេសអេត្យូពី (Ethiopia)
៨២៖ ប្រទេសហ្គីណេ (Guinea)
៨៣៖ ប្រទេសហ្គាបុង (Gabon)
៨៤៖ ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)
៨៥៖ ប្រទេសជីប៊ូទី (Djibouti)
៨៦៖ ប្រទេសប៊ុលហ្គារី (Bulgaria)
៨៧៖ ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)
៨៨៖ ប្រទេសលុចសំបួ (Luxembourg)
៨៩៖ ប្រទេសហុងគ្រី (Hungary)
៩០៖ ប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (Bosnia and Herzegovina)
៩១៖ ប្រទេសម៉ូរីតានី (Mauritania)
៩២៖ ប្រទេសក្រិក (Greece)
៩៣៖ ប្រទេសអាហ្វ្រិកកណ្តាល (CAR)
៩៤៖ ដែនដីបារាំងនៅឯនាយសមុទ្រ(French Guiana)
៩៥៖ ប្រទេសថៃ (Thailand)
៩៦៖ ប្រទេសសូម៉ាលី (Somalia)
៩៧៖ ប្រទេសកូស្តារីកា (Costa Rica)
៩៨៖ ប្រទេសក្រូអាត (Croatia)
៩៩៖ ប្រទេសម៉ាយតូត (Mayotte)
១០០៖ ប្រទេសគុយបា (Cuba)
១០១៖ ប្រទេសម៉ាល់ឌីវ (Maldives)
១០២៖ ប្រទេសអាល់បានី (Albania)
១០៣៖ ប្រទេសនីការ៉ាហ្គា(Nicaragua)
១០៤៖ ប្រទេសម៉ាលី (Mali)
១០៥៖ ប្រទេសស្រីលង្កា (Sri Lanka)
១០៦៖ ប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea)
១០៧៖ ប្រទេសអេស្តូនី (Estonia)
១០៨៖ ប្រទេសស៊ូដង់ ខាងត្បូង (South Sudan)
១០៩៖ ប្រទេសម៉ាដាហ្គាស្ការ (Madagascar)
១១០៖ ប្រទេសអ៊ីស្លង់ (Iceland)
១១១៖ ប្រទេសលីទុយអានី (Lithuania)
១១២៖ ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
១១៣៖ ប្រទេសលីបង់ (Lebanon)
១១៤៖ ប្រទេសស្លូវ៉ាគី (Slovakia)
១១៥៖ តំបន់ប៉ាឡេស្ទីន (Palestine)
១១៦៖ ប្រទេសហ្គីណេ - ប៊ីសៅ (Guinea-Bissau)
១១៧៖ ប្រទេសស្លូវេនី (Slovenia)
១១៨៖ ប្រទេសហ្សំបៀ (Zambia)
១១៩៖ ប្រទេសនូវែលសេឡង់ (New Zealand)
១២០៖ ប្រទេសសៀរ៉ាឡេអូន (Sierra Leone)
១២១៖ ទីក្រុងហុងកុង (Hong Kong)
១២២៖ ប្រទេសទុយនីស៊ី (Tunisia)
១២៣៖ ប្រទេសឡាតវី (Latvia)
១២៤៖ ប្រទេសហ្ស៊កដានី (Jordan)
១២៥៖ ប្រទេសយេម៉ែន (Yemen)
១២៦៖ ប្រទេសកុងហ្គោ (Congo)
១២៧៖ ប្រទេសនីហ្សេ (Niger)
១២៨៖ ប្រទេសបេនីន (Benin)
១២៩៖ ប្រទេសខាបាវេដ (Cabo Verde)
១៣០៖ ប្រទេសម៉ាឡាវី (Malawi)
១៣១៖ ប្រទេសស៊ីប (Cyprus)
១៣២៖ ប្រទេសប៊ូគីណាហ្វាសូ (Burkina Faso)
១៣៣៖ ប្រទេសហ្សកហ្ស៊ី (Georgia)
១៣៤៖ ប្រទេសអ៊ុយរ៉ាហ្គាយ (Uruguay)
១៣៥៖ ប្រទេសឆាដ (Chad)
១៣៦៖ ប្រទេសរ៉ាវ៉ាន់ដា (Rwanda)
១៣៧៖ ប្រទេសអង់ដូរ៉ា (Andorra)
១៣៨៖ ប្រទេសអ៊ូហ្គង់ដា (Uganda)
១៣៩៖ ប្រទេសម៉ូសំប៊ិក (Mozambique)
១៤០៖ ប្រទេសអេស្វាទីនី (Eswatini)
១៤១៖ ប្រទេសលីប៊ី(Libya)
១៤២៖ នាវា Diamond Princess
១៤៣៖ ប្រទេសសៅថូមនិងប្រីពលីន (Sao Tome and Principe)
១៤៤៖ ប្រទេសសាន់ម៉ារីណូ (San Marino)
១៤៥៖ ប្រទេសហ្សាម៉ាអ៊ីក (Jamaica)
១៤៦៖ ប្រទេសលីបេរីយ៉ា (Liberia)
១៤៧៖ ប្រទេសម៉ាល់តា (Malta)
១៤៨៖ ប្រទេសតូហ្គោ (Togo)
១៤៩៖ ប្រជុំកោះឆានែល (Channel Islands)
១៥០៖ ប្រទេសហ្សីមបាវេ(Zimbabwe)
១៥១៖ ដែនកោះ Reunion
១៥២៖ ប្រទេសតង់ហ្សានី (Tanzania)
១៥៣៖ ដែនដីកោះតៃវ៉ាន់ (Taiwan)
១៥៤៖ ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro)
១៥៥៖ ប្រទេសសូរីណាម (Suriname)
១៥៦៖ ប្រទេសវៀតណាម (Vietnam)
១៥៧៖ ប្រទេសម៉ូរីស (Mauritius)
១៥៨៖ ដែនដីកោះ Isle of Man
១៥៩៖ ប្រទេសមីយ៉ាន់ម៉ា (Myanmar)
១៦០៖ ប្រទេសកូម័រ (Comoros)
១៦១៖ ប្រទេសស៊ីរី (Syria)
១៦២៖ ប្រទេសម៉ាទីនីក (Martinique)
១៦៣៖ ប្រទេសហ្គីយ៉ាណា (Guyana)
១៦៤៖ ប្រទេសម៉ុងហ្គោលី (Mongolia)
១៦៥៖ ប្រទេសអង់ហ្គោឡា (Angola)
១៦៦៖ កោះកៃម៉ាន (Cayman Islands)
១៦៧៖ ប្រជុំកោះហ្វ៊ែរ៉ូ (Faeroe Islands)
១៦៨៖ ប្រទេសហ្គូដាឡូយ (Guadeloupe)
១៦៩៖ ដែនកោះហ្គីប្រាល់តា (Gibraltar)
១៧០៖ ប្រទេសអេរីទ្រា (Eritrea)
១៧១៖ ដែនកោះឯនាយសមុទ្ររបស់អង់គ្លេស (Bermuda)
១៧២៖ ប្រទេសប៊ូរុនឌី (Burundi)
១៧៣ ប្រទេសប្រ៊ុយណេ (Brunei)
១៧៤៖ ប្រទេសកម្ពុជា (Cambodia)
១៧៥៖ រដ្ឋដីកោះទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)
១៧៦៖ ប្រទេសណាមមីបៀ (Namibia)
១៧៧៖ ប្រទេសបាហាម៉ាស់ (Bahamas)
១៧៨៖ ប្រទេសម៉ូណាកូ (Monaco)
១៧៩៖ ប្រទេសអារូបា (Aruba)
កំណត់សម្គាល់៖ Country (ប្រទេស), Total cases (ចំនួនករណីឆ្លងសរុប), New cases (ចំនួនករណីឆ្លងថ្មី), Total Death (ចំនួនអ្នកស្លាប់សរុប), New Death (ចំនួនអ្នកទើបស្លាប់), Total Recovered (ចំនួនអ្នកជាសះស្បើយសរុប), Active Cases (ចំនួនអ្នកកំពុងសម្រាកក្នុងពេទ្យ), និង Serious/ Critical (ចំនួនអ្នកជំងឺធ្ងន់ធ្ងរខ្លាំង)។
ខាងក្រោមនេះគឺជាតារាងនៃប្រទេស និងដែនដីទាំង ១៧៩ ដែលបង្ហាញពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបពីជំងឺ COVID-19៖