(អន្តរជាតិ)៖ នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ បានកើតមានឡើងនៅទូទាំងពិភពលោក ក្នុងនោះមានដូចជាព្រឹត្តិការណ៍សន្តិសុខ បរិស្ថាន គ្រោះធម្មជាតិ និងអ្វីដែលនៅតែបន្តស្ថានភាពកាន់អាក្រក់ឡើងៗនោះ គឺជំងឺរាតត្បាតសកល COVID-19 តែម្តង។ ខាងក្រោមនេះ គឺជារូបភាពសំខាន់ៗ ដែលស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃអង្គារនេះ៖
១៖ មីយ៉ាន់ម៉ាបើកសាលារៀនមួយចំនួនធំឡើងវិញ ក្រោយបិទទ្វារ២ខែព្រោះតែការរាតត្បាត COVID-19
២៖ បញ្ហាបម្រែបម្រួលអាកាសធាតុ អាចនឹងបណ្តាលឲ្យខ្លាឃ្មុំទឹកកកនៅតំបន់ប៉ូលផុតពូជ នាចុងសតវត្សរ៍នេះ
៣៖ លោក ដូណាល់ ត្រាំ ជះលុយ ៥០.៣លានដុល្លារ លើការឃោសនា បោះឆ្នោតក្នុងខែមិថុនា ខណៈលោក បៃដិន ចាយអស់ ៣៦.៩លានដុល្លារ
៤៖ រដ្ឋមន្ត្រីប្រេស៊ីលពីរនាក់ទៀត ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19
៥៖ កាសែតអាមេរិក៖ បរាជ័យរបស់អាមេរិក ក្នុងការទប់ស្កាត់ COVID-19 គឺជា «វិបតិ្តគួរឱ្យពិភពលោកភ្ញាក់ផ្អើល»
៦៖ ចិនព្រមានអង់គ្លេសពីផលវិបាកធ្ងន់ធ្ងរ ជុំវិញការលូកលាន់កិច្ចការផ្ទៃក្នុង ទីក្រុងហុងកុង
៧៖ អតីតអគ្គរដ្ឋទូតអាមេរិក៖ ទំនាក់ទំនងអាមេរិក-ចិន នឹងបន្តតានតឹង ទាំងនៅមុន និងក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក