(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។
១៖ NASA បាញ់បញ្ជូនយានឆ្ពោះទៅកាន់ភពអង្គារ បន្ទាប់ពីអេមីរ៉ាត់អារ៉ាប់រួមនិងចិនទើបតែបានធ្វើដូចគ្នា។
២៖ មេៗក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ចូលខ្លួនផ្តល់សក្ខីកម្មចំពោះមុខសភាអាមេរិក។
៣៖ វៀតណាមរកឃើញករណីឆ្លង COVID-19 ថ្មីៗ ៩នាក់ទៀតនៅដាណាង និងហាណូយ, មនុស្សជាង ៨ម៉ឺននាក់ត្រូវធ្វើចត្តាឡីស័ក។
៤៖ ផ្ទុះឆេះភោជនីយដ្ឋានមួយកន្លែងក្នុងខេត្ត Fukushima របស់ជប៉ុន បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស១៨នាក់។
៥៖ និស្សិតហុងកុង៤នាក់ត្រូវចាប់ខ្លួន ក្រោមច្បាប់សន្តិសុខថ្មីរបស់ចិន។
៦៖ អតីតប្រធានាធិបតីតៃវ៉ាន់ លោក Lee Teng-hui ទទួលមរណភាពនៅវ័យ៩៧ឆ្នាំ។
៧៖ អ៉ីរ៉ង់ធ្វើតេស្តបាញ់មីស៊ីលដ៏កក្រើក ដើម្បីត្រៀមខ្លួនទប់ទល់ ការឈ្លានពានពីសហរដ្ឋអាមេរិក។