(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ២២ករណីបន្ថែម ដែលសុទ្ធតែជាប្រភេទករណីនាំចូលពីបរទេសទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
គណៈកម្មការជាតិសុខាភិបាលចិន បានគូសបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ ពុំមានករណីឆ្លងក្នុងស្រុកណាមួយត្រូវបានគេរាយការណ៍ទេ ដែលនេះជាការកត់សម្គាល់លើកទី១ ហើយ រាប់ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ប្រទេសចិនមានអ្នកឆ្លង COVID-19 សរុប ៨៤,៨៤៩នាក់ ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និង៧៩,៦០៣នាក់ បានជាសះស្បើយឡើងវិញ៕